សោកស្ដាយណាស់ នេន ទុំ ជួបគ្រោះថ្នាក់ចរាចរណ៍ កាលពី​យប់មិញ

//s5.kh1.co/73/734931c88c3cdc78d20b7b5c31f5854bb97dcac7.png
តារា & កម្សាន្ដ

 ១២-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កាលពីយប់មិញនេះ តារាចម្រៀងរ៉េប នេន ទុំ បានជួបជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយនឹងក្របីនៅតាមដងផ្លូវ កាលពីយប់មិញ ដែលមានសភាពធ្ងន់ធរខ្លាំងមែនទែន។

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ តារាចម្រៀង នេន ទុំ  រួចមកហើយ តាមរយៈ បទចម្រៀងពីរោះៗជាច្រើន នាពេលកន្លងមក ដែលធ្វើឲ្យគ្រប់គ្នា មានការចាប់អារម្មណ៍ និងពេញចិត្ត គ្រប់បទរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ កាលពីម៉ោង១២ ឈានចូលថ្ងៃទី១២ ខែមីនា តារាចម្រៀងរ៉េប នេន ទុំ បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយនឹងក្របីនៅតាមដងផ្លូវ ដែលមានសភាពធ្ងន់ធ្ងរខ្លាំងមែនទែន ហើយរូបលោក ក៏ត្រូវបានយកទៅសង្រ្គោះបន្ទាន់ផងដែរ។ នេះបើតាមរយៈគណនីហ្វេសប៊ុករបស់ពិធីករ Vj ដាដា បានបង្ហោះរូបថត និងសារកាលពីយប់មិញថា៖

ចូលរួមសោកស្ដាយសម្រាប់សម្លាញ់នេនទុំ ក្នុងគ្រោះថ្នាក់ចរាចរណ៍ សង្ឃឹមថាទេវតានិងជួយថែរក្សាអាយុជីវិតសម្លាញ់ខ្ញុំផង។

 Vj ដាដា

ជាមួយគ្នានេះដែរ យើងក៏មិនទាន់ដឹងច្បាស់នៅឡើយទេ អំពីស្ថានភាព របស់ នេន ទុំ ថាមានសភាពបែបណា ឬកំពុងស្ថិតនៅមន្ទីរពេទ្យណាមួយ ដោយពុំទាន់មាននរណាម្នាក់បញ្ជាក់ពីបញ្ហានេះនៅឡើយ ប៉ុន្តែទោះជាយ៉ាងណា ក៏សូមជូនពរលោកឲ្យមានសុវត្ថិភាព ឆាប់ជាសះស្បើយផងដែរ៕

ព័ត៌មានលម្អិត ខ្មែរឡូតនឹង ធ្វើការផ្សាយជូនប្រិយមិត្ត ឲ្យបានជ្រាបបន្តទៀត!!

នេន ទុំ
នេន ទុំ
នេន ទុំ
នេន ទុំ
នេន ទុំ
នេន ទុំ
រូបភាពក្នុងគ្រោះថ្នាក់
រូបភាពក្នុងគ្រោះថ្នាក់
រូបភាពក្នុងគ្រោះថ្នាក់
រូបភាពក្នុងគ្រោះថ្នាក់
នេនទុំ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T