ICE-WATCH ប្រកាសរំសាយចោលការងារដែលខ្លួនបានធ្វើមកជាច្រើនឆ្នាំ !!!

//s5.kh1.co/38/382c390cbc3e604914b1ea9b3af09330ea2afcc8.jpg
សង្គម

 ០៩-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Ice-Watch ប្រកាសរំសាយចោលកម្មវិធី Couple Run Season 5 ដែលគ្រោងនឹងធ្វើក្នុងខេត្តសៀមរាប

ភ្នំពេញ៖ វាជារឿងភ្ញាក់ផ្អើលជាខ្លាំងដែលម៉ាកនាឡិកាដៃ Ice-Watch ប្រកាសរំសាយចោលកម្មវិធី Couple Run Season 5 ដែលគ្រោងនឹងធ្វើក្នុងខេត្តសៀមរាប ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Couple Run Season 4
Couple Run Season 4

គ្រប់គ្នាបានដឹងហើយថាកម្មវិធីនេះ ម៉ាកនាឡិកាដៃ ICE-WATCH បានចំណាយថវិកានិងទឹកចិត្តជាច្រើនក្នុងការរៀបចំ ដើម្បីផ្សព្វផ្សាយពីការចែករំលែកក្ដីស្រលាញ់  លើកកម្ពស់ស្ត្រី ជាពិសេសគឺការរកថវិកាជួយដល់មន្ទីពេទ្យគន្ធបុប្ផា ។

សកម្មភាពនេះអាចរាប់បញ្ចូលបានទៅលើព្រឹត្តិការមនុស្សធម៌សំខាន់ក្នុងកម្ពុជាបាន ព្រោះបានទាក់ចិត្តអ្នកចូលកម្មវិធីនេះក្នុងមួយឆ្នាំៗមិនក្រោម ៦០០០ នាក់នោះទេ ជាពិសេសគឺឆ្នាំចុងក្រោយតែម្ដង ។

បើតាមដែលខាងម៉ាកនាឡិកាដៃ ICE-WATCH ជូនដំណឹងមកយើង មូលហេតុសំខាន់នៃការរំសាយនេះពីព្រោះក្រុមហ៊ុនចាំបាច់ត្រូវចូលរួមការពារពីមេរោគ Covid-19 ព្រោះការធ្វើកម្មវិធីជួបជុំក្នុងទ្រង់ទ្រាយធំបែបនេះ មិនសាកសមសម្រាប់ពេលបច្ចុប្បន្នឡើយ ។

យ៉ាងណាក៏ដោយ ខាងម៉ាកនាឡិកាដៃ ICE-WATCH ក៏បានសន្យាថានឹងវិលត្រលប់មកវិញក្នុងឆ្នាំក្រោយៗ ដែលនឹងធ្វើឲ្យកម្មវិធីកាន់តែមានភាពទាក់ទាញជាងមុនទៀត៕

Couple Run Season 4
Couple Run Season 4
Couple Run Season 4
Couple Run Season 4
Couple Run Season 4
Couple Run Season 4
Couple Run Season 4
Couple Run Season 4
Couple Run Season 4
Couple Run Season 4
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T