ប្លែកទៀតហើយ! ពេជ្រ សោភា យកឆៃយុាំ សម្ដែងច្នៃបទញាក់ ឡើងកក្រើកឆាក (មានវីដេអូ)

//s5.kh1.co/51/512b6291102142e2c7ecc9db836bd853aec09ccd.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីយប់មិញនេះ ផ្ទាល់តែម្ដង នាងបានលើកយកមកនូវក្រុមឆៃយុាំ ដែលជាក្រុមតន្រ្តីប្រជាប្រិយខ្មែរ យកមកបង្ហាញនៅលើឆាកតន្រ្តីសម័យ អមជាមួយបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ថ្មីរបស់នាងផ្ទាល់ ឃើញហើយពិតជាពីរោះ និងប្លែកភ្នែកខ្លាំងមែនទែន។

ភ្នំពេញ៖ អ្នកណាៗក៏ស្គាល់ដែរ បើនិយាយពីតារាចម្រៀងស្រី ផលិតកម្មរស្មីហង្សមាស ដែលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ នោះគឺ ពេជ្រ សោភា ដែលកន្លងមក តារាស្រីពូកែកំប្លែងស្ងួតរូបនេះ ទទួលបានការគាំទ្រខ្លាំងពីបណ្ដាហ្វេនៗ តាមរយៈបទចម្រៀងពីរោះៗ ការតុបតែងខ្លួនស្អាតៗ ពិសេសក្បាច់រាំប្លែកៗថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ គេសង្កេតឃើញថា ពេជ្រ សោភា ហាក់មានភាពជោគជ័យខ្លាំង ជាមួយនឹងការងារតាមការប្រគំតន្រ្តីតាមខេត្ត និងតាមប៉ុស្ដ៍ទូរទស្សន៍នានា ហើយតែងតែនាំយកមកនូវទស្សនីយភាពប្លែកៗ មកបង្ហាញតាមការឆាកពេលកន្លងមកផងដែរ។

ជាក់ស្ដែង កាលពីយប់មិញនេះផ្ទាល់តែម្ដង នាងបានលើកយកមកនូវក្រុមឆៃយ៉ំា ដែលជាក្រុមតន្រ្តីប្រជាប្រិយខ្មែរ យកមកបង្ហាញនៅលើឆាកតន្រ្តីសម័យ អមជាមួយបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ថ្មីរបស់នាងផ្ទាល់ ឃើញហើយពិតជាពីរោះ និងប្លែកភ្នែកខ្លាំង ជាមួយនឹងការរាំ ក៏ដូចជាការលើកឡើងនូវសិល្បៈបុរាណបែបនេះ។

ជាមួយគ្នានេះដែរ ហ្វេនជាច្រើនដែលទស្សនានៅទីនោះ ពិតជារំភើប រីករាយយ៉ាងខ្លាំង​ដែលមិននឹកស្មានថាតារាស្រីរូបនេះ មានបេះដូង និងចិត្តស្រលាញ់ ថែរក្សា សិល្បៈខ្មែរបុរាណយ៉ាងដូច្នោះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា និងក្រុមរាំ
ពេជ្រ សោភា និងក្រុមរាំ
ពេជ្រ សោភា និងក្រុមរាំ
ពេជ្រ សោភា និងក្រុមរាំ
ពេជ្រ សោភា និងក្រុមរាំ
ពេជ្រ សោភា និងក្រុមរាំ
ពេជ្រ សោភា និងក្រុមរាំ
ពេជ្រ សោភា និងក្រុមរាំ
វីដេអូ ពេជ្រ សោភា
ពេជ្រ សោភា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T