ដល់ម្លឹងផង! សូដា នីតា ទទួលបានរហស្សនាមថ្មីក្នុងរឿង រាជិនីភូមិគ្រឹះ (មានវីដេអូ)

//s5.kh1.co/27/27e27013767b35258b6de856ec6039de8ad16bc2.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ខ្សែភាពយន្តភាគខ្មែរ រឿងរាជិនីភូមិគ្រឹះ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន គឺជារឿងភាគមួយដែលមានការចូលរួមសម្តែងពីសំណាក់តារាសម្ដែងល្បីៗជាច្រើន ដែលក្នុងនោះ អ្នកនាង សូដា នីតា ក៏ជាតួអង្គមួយដែលទទួលបានការចាប់អារម្មណ៍ច្រើនផងដែរ។ អ្នកនាង សូដា នីតា បានសម្តែងជាតួម៉ាឡា ភរិយាទី៣របស់លោកសេដ្ឋា ហើយចរិតលក្ខណៈរបស់តួអង្គនេះមានចំណុចគួរឲ្យខ្នាញ់ជាច្រើន រហូតដល់បានទទួលរហស្សនាមពី Admin របស់ទំព័រហ្វេសប៊ុក Hang Meas Khmer Drama និងទស្សនិកជនថាជា រាជិនីតែស្ករ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលហេតុដែលតួអង្គម៉ាឡាបានទទួលងារបែបនេះ គឺដោយសារតែតួអង្គនេះចូលចិត្តចាក់រុកឆ្កឹះឆ្កៀលអ្នកដទៃឲ្យឈ្លោះគ្នា នៅមុខអ្នកនេះនិយាយដើមអ្នកនោះ នៅមុខអ្នកនោះនិយាយដើមអ្នកនេះ ជាពិសេសពូកែខាងហៃអើៗដើម្បីធ្វើឲ្យគេមើលមកថាខ្លួនជាមនុស្សល្អ។ មិនត្រឹមតែប៉ុណ្ណោះ តួអង្គនេះចូលចិត្តសម្ងំលាក់ពុត ហើយកេងយកផលប្រយោជន៍ពីការអុជអាលឲ្យអ្នកដទៃឈ្លោះគ្នា ឬចេញមុខធ្វើអំពើអាក្រក់ជំនួសខ្លួន។

តួអង្គដែលប្រឈមមុខខ្លាំងជាងគេនឹងចរិតតែស្កររបស់ម៉ាឡា គឺតួអង្គអ្នកស្រីទី២ សម្តែងដោយ អ្នកនាង ចនច័ន្ទ លក្ខិណា ព្រោះតួអង្គអ្នកស្រីទី២ តែងមានចរិតឆេវឆាវ ហើយធ្វើអ្វីមិនបានគិតមុខក្រោយ ជាហេតុធ្វើឲ្យអ្នកស្រីទី៣ អាចកេងចំណេញប្រយោជន៍បានជារឿយៗ។

អ្នកនាង សូដា នីតា ពិតជាសម្តែងបានយ៉ាងល្អក្នុងតួអង្គម៉ាឡា រាជិនីតែស្ករ ដែលអាចធ្វើឲ្យទស្សនិកជនជក់ចិត្តដិតអារម្មណ៍ និងបន្តតាមដានសាច់រឿង រាជិនីភូមិគ្រឹះ តាំងពីដើមរហូតមកដល់ភាគបញ្ចប់ក្នុងពេលឆាប់ៗនេះ៕

សូមទស្សនារូបភាព និងវីដេអូខ្លីខាងក្រោម៖

https://s5.kh1.co/__image/w=650,h=747,q=100/1b/1b703c6bab23a4454e279f707f9b93bba6cdddb7.jpg
ឈុតមួយក្នុងរឿង រាជិនីភូមិគ្រឹះ
ឈុតមួយក្នុងរឿង រាជិនីភូមិគ្រឹះ
ឈុតមួយក្នុងរឿង រាជិនីភូមិគ្រឹះ
ឈុតមួយក្នុងរឿង រាជិនីភូមិគ្រឹះ
ឈុតមួយក្នុងរឿង រាជិនីភូមិគ្រឹះ
ឈុតមួយក្នុងរឿង រាជិនីភូមិគ្រឹះ
ឈុតមួយក្នុងរឿង រាជិនីភូមិគ្រឹះ
ឈុតមួយក្នុងរឿង រាជិនីភូមិគ្រឹះ
ឈុតមួយក្នុងរឿង រាជិនីភូមិគ្រឹះ
ឈុតមួយក្នុងរឿង រាជិនីភូមិគ្រឹះ
ឈុតមួយក្នុងរឿង រាជិនីភូមិគ្រឹះ
ឈុតមួយក្នុងរឿង រាជិនីភូមិគ្រឹះ
ឈុតមួយក្នុងរឿង រាជិនីភូមិគ្រឹះ
សូដា នីតា
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T