អីក៏សំណាងម្ល៉េះ!​ ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត

//s5.kh1.co/47/47de50077172e332039e9d472907d6cee9631bb9.jpg
តារា & កម្សាន្ដ

 ០៨-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្នុងទិវាសិទ្ធិនារីនេះ ក្នុងនាមជាស្វាមី ដ៏ល្អ លោក កែវ វាសនាបាន ទិញកាដូជាទីគាប់ចិត្ត ទៅភរិយារបស់ខ្លួន ជាគ្រឿងពេជ្រ រាប់ម៉ឺនដុលា្លរ។

ភ្នំពេញ៖ ចាប់តាំងពីរៀបការរួចមកសង្កេតឃើញថាតារាចម្រៀងលោក ​ កែវ វាសនា ហាក់ដូចជាមានភាពផ្អែមល្ហែម និង សុភមង្គលខ្លាំងមែនទែន ទោះបីជាលោករវល់នឹងការងារសិល្បៈខ្លាំងប៉ុណ្ណាក៏ដោយក្តី ប៉ុន្តែលោកតែងតែផ្តល់ភាពកក់ក្តៅដល់ប្រពន្ធកូនជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្នុងទិវាសិទ្ធនារីនេះផងដែរ តារាប្រុសរូបនេះ បានធ្វើឲ្យភរិយាជាទីស្រលាញ់ ពិតជារំភើប សប្បាយរីករាយនៅក្នុងចិត្តយ៉ាងខ្លាំងនាទិវានេះ នៅពេលដែលលោកបានទិញនូវកាដូគ្រឿងពេជ្រ ដ៏មានតម្លៃថ្លៃរាប់ម៉ឺនដុល្លារ។

នៅក្នុងគណនីហ្វេសប៊ុក ភរិយារបស់ តារាចម្រៀងរូបនេះ បានបង្ហោះសារ រីករាយ ចាពន់ពេក ដែលមានខ្លឹមសារថា៖

ថ្ងៃនេះ ថ្ងៃយើងហើយចង់បានអីទិញនឹងទៅ(ទិញតាំងពីម្សិល)???? សិទ្ធនារីអន្តរជាតិ8មិនា❤️ សំខាន់សួរប្តីលើកណាក៍ថាស្អាតហើយទិញទៅ????ក្តីសុខរបស់មនុស្សស្រី???សូមអោយនារីទូទាំងពិភពលោកជួបតែប្តីល្អៗនិងមានសុភ្ភមង្គលក្នុងក្រុមគ្រួរសារ❤️ អរគុណម្ចាស់ហាងពេជ្រដែលធ្វើអោយទាន់ៗចិត្តហើយយកអោយដល់ផ្ទះទៀត????

ភរិយារបស់ លោក កែវ វាសនា

ក្នុងនោះផងដែរ ក៏បានធ្វើឲ្យមហាជនជាច្រើន មានការភា្ញក់ផ្អើលយ៉ាងខ្លាំង និងកោតសរសើរនូវទឹកចិត្តរបស់លោក ដែលធ្វើដាក់ភរិយាយ៉ាងដូច្នេះណាស់ តែងតែផ្តល់នូវអ្វីដែលប្រពន្ធស្រលាញ់ ពេញចិត្ត៕

សូមទស្សនារូបខាងក្រោម៖

លោក កែវ វាសនា​ និងភរិយា
លោក កែវ វាសនា​ និងភរិយា
លោក កែវ វាសនា​ និងភរិយា
លោក កែវ វាសនា​ និងភរិយា
ប្រពន្ធ លោក កែវ​ វាសនា និងកូនៗ
ប្រពន្ធ លោក កែវ​ វាសនា និងកូនៗ
កាដូដែលលោក កែវ វាសនា បានទិញជូនភរិយា
កាដូដែលលោក កែវ វាសនា បានទិញជូនភរិយា
កាដូដែលលោក កែវ វាសនា បានទិញជូនភរិយា
កាដូដែលលោក កែវ វាសនា បានទិញជូនភរិយា
កែវ វាសនា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T