ភ្នំពេញ៖ ចាប់តាំងពីរៀបការរួចមកសង្កេតឃើញថាតារាចម្រៀងលោក កែវ វាសនា ហាក់ដូចជាមានភាពផ្អែមល្ហែម និង សុភមង្គលខ្លាំងមែនទែន ទោះបីជាលោករវល់នឹងការងារសិល្បៈខ្លាំងប៉ុណ្ណាក៏ដោយក្តី ប៉ុន្តែលោកតែងតែផ្តល់ភាពកក់ក្តៅដល់ប្រពន្ធកូនជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្នុងទិវាសិទ្ធនារីនេះផងដែរ តារាប្រុសរូបនេះ បានធ្វើឲ្យភរិយាជាទីស្រលាញ់ ពិតជារំភើប សប្បាយរីករាយនៅក្នុងចិត្តយ៉ាងខ្លាំងនាទិវានេះ នៅពេលដែលលោកបានទិញនូវកាដូគ្រឿងពេជ្រ ដ៏មានតម្លៃថ្លៃរាប់ម៉ឺនដុល្លារ។
នៅក្នុងគណនីហ្វេសប៊ុក ភរិយារបស់ តារាចម្រៀងរូបនេះ បានបង្ហោះសារ រីករាយ ចាពន់ពេក ដែលមានខ្លឹមសារថា៖
ថ្ងៃនេះ ថ្ងៃយើងហើយចង់បានអីទិញនឹងទៅ(ទិញតាំងពីម្សិល)???? សិទ្ធនារីអន្តរជាតិ8មិនា❤️ សំខាន់សួរប្តីលើកណាក៍ថាស្អាតហើយទិញទៅ????ក្តីសុខរបស់មនុស្សស្រី???សូមអោយនារីទូទាំងពិភពលោកជួបតែប្តីល្អៗនិងមានសុភ្ភមង្គលក្នុងក្រុមគ្រួរសារ❤️ អរគុណម្ចាស់ហាងពេជ្រដែលធ្វើអោយទាន់ៗចិត្តហើយយកអោយដល់ផ្ទះទៀត????
ក្នុងនោះផងដែរ ក៏បានធ្វើឲ្យមហាជនជាច្រើន មានការភា្ញក់ផ្អើលយ៉ាងខ្លាំង និងកោតសរសើរនូវទឹកចិត្តរបស់លោក ដែលធ្វើដាក់ភរិយាយ៉ាងដូច្នេះណាស់ តែងតែផ្តល់នូវអ្វីដែលប្រពន្ធស្រលាញ់ ពេញចិត្ត៕
សូមទស្សនារូបខាងក្រោម៖




