ស្អាតគ្រប់សព្វ តែអានិតណាស់ ថាវរី មានបញ្ហានេះក្នុងខ្លួនជាប់រហូត!

//s5.kh1.co/5c/5c28850bcbd611441e83294c37b50c54d4c9b299.jpg
តារា & កម្សាន្ដ

 ០៦-មីនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងស្រី ថាវរី គឺមានបញ្ហាមួយដែលជាប់តាំងពីក្មេង មកដល់ពេលនេះ ដែលពិបាកព្យាបាលយ៉ាងខ្លាំង គឺមានតែខ្លួនឯង ដែលព្យាបាលខ្លួនឯង។

ភ្នំពេញ៖ បើទោះបីជា តារាសម្តែងស្រី ឡុង ថាវរី ហៅ ម៉ារី មិនសូវប្រឡូកក្នុងសិល្បៈដូចមុន ក៏រូបនាង នៅតែមានប្រជាប្រិយភាពសម្រាប់មនុស្សគ្រប់គ្នាផងដែរ ដោយសារតែ​សម្រស់ដ៏ស្រស់បំព្រងដូចជាផ្ការបស់នាង បានធ្វើឲ្យ ហ្វេនៗ មិនអាចភ្លេចមុខនាងបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អ្វីដែលមនុស្សភាគច្រើន មិនដែលដឹងនោះ គឺតារាស្រីរូបនេះ តែងតែមានបញ្ហាមួយនៅក្នុងខ្លួនជាប់រហូត បើទោះបីជា នាងតែងតែសម្តែងភាពសប្បាយរីករាយ​ចេញមកក្រៅ ដូចជាមនុស្សធម្មតាក៏ដោយ តែតាមការពិត នាងមិនសូវមានសុខភាពល្អប្រសើរប៉ុន្មាននោះទេ។

ដោយ ថាវរី បានបញ្ជាក់ថា​នាងមានបញ្ហាថប់ដង្ហើម តាំងពីក្មេងមក តែពេលនាង ទៅជួប ឬពិគ្រោះគ្រូពេទ្យម្តងណា គឺលោកគ្រូប្រាប់ថា បញ្ហានេះ វាកើតមកយូរហើយ ដូច្នេះគ្មានអ្វីព្យាបាលបាននោះទេ ដោយសារតែ នាងមានសម្ពាធផ្លូវចិត្តជាប់រហូត មិនដឹងថា ជាសម្ពាធខ្លួនឯង គ្រួសារ ឬអ្វីនោះទេ។

យ៉ាងណាមិញ ហ្វេនក៏បានលើកទឹកចិត្តឲ្យ តារាស្រីរូបនេះ មើលថែផ្លូវចិត្តរបស់នាងឲ្យបានច្រើន ឧស្សាហ៍ស្រូបយកខ្យល់អាកាសខាងក្រៅឲ្យបានច្រើន ដោយសារតែ មានតែវិធីនេះទេ ដែលអាចជួយ ឲ្យសុខភាពផ្លូវចិត្តរបស់នាង កាន់តែប្រសើរឡើងខ្លះ៕

ថាវរី
ថាវរី
ថាវរី
ថាវរី
ថាវរី
ថាវរី
ថាវរី
ថាវរី
ឡុង ថាវរី ហៅម៉ារី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T