ហ៊ានលេងម៉ូត តាមIdol អត់? ២០២០នេះ មាស សុខសោភា និយមលេងស្ទីលសក់ប្លែកៗ

//s5.kh1.co/3c/3c5b0e39bcc19015aa5a7f8778d199920405b13e.jpg
តារា & កម្សាន្ដ

 ០៣-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តាំងពីចូលមកដល់ឆ្នាំ ២០២០នេះផងដែរ គេឃើញថា តារាចម្រៀងស្រីសម្លេងក្រអួនក្រអៅរូបនេះ កន្លងមក បានធ្វើការបង្ហោះនូវរូបថតជាច្រើន នៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួន បង្ហាញពីម៉ូតប្លែកថ្មីៗ ប្រចាំដើមឆ្នាំ២០២០នេះផងដែរ។

ភ្នំពេញ៖ តារាចម្រៀងស្រីជើងចាស់ មាស សុខសោភា ជាតារាស្រីដែលប្រឡូកក្នុងវិស័យសិល្បៈ ជាច្រើនឆ្នាំណាស់មកហើយ ក្នុងនោះនាងក៏ទទួលបាននូវការជោគជ័យខ្លាំង ដោយមានការគាំទ្រពីហ្វេនៗ ស្ទើរតែទូទាំងប្រទេស បានស្គាល់អំពីទេពកោសល្យ និងសមត្ថភាពរបស់ជាតារាស្រី អាចបកស្រាយបានគ្រប់ប្រភេទចម្រៀងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើទោះបីជាបច្ចុប្បន្នតារាសម្លេងផ្អែមរូបនេះ មិនសូវជាបានចេញនូវចម្រៀងថ្មី បានញឹកញាប់យ៉ាងណាក្តី ប៉ុន្តែនាងក៏បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ទៅលើស្ទាយ៍តុបតែងខ្លួន នៅពេលដែលមានការប្រគំតន្រ្តីតាមខេត្ត និងប៉ុស្តិ៍ទូរទស្សន៍នានាផងដែរ។

មួយវិញទៀត គេចាប់អារម្មណ៍ឃើញថា តាំងពីចូលមកដល់ឆ្នាំ ២០២០នេះផងដែរ គេតែងឃើញ តារាចម្រៀងស្រីសាច់ចាំរូបនេះ តែងបង្ហាញរូបភាពជាមួយនឹងការតុបតែងខ្លួន ស្រស់ស្អាត ប្លែកៗ ជាពិសេសនោះគឺ ម៉ូតសក់ ដោយមានការតុបតែង ម៉ូតបួង ក្រងជាម៉ូតប្លែកភ្នែក និងមើលទៅស្មុគស្មាញពិបាកនឹងធ្វើ ប៉ុន្តែពិតជាស្រស់ស្អាតខ្លាំងតែម្តង។ 

តាមរយៈរូបភាពទាំងប៉ុន្មាននេះ ពេលហ្វេនឃើញហើយ ធ្វើឲ្យមានការចាប់អារម្មណ៍ច្រើនខ្លាំង និងសរសើរដល់នាង ដែលទោះបីជាបច្ចុប្បន្នមានវ័យច្រើនបែបណាក្តី នាងនៅតែមានសម្រស់ស្រស់ស្អាត ពេលតែងខ្លួនបែបនេះ៕

ខាងក្រោមនេះជាម៉ូតសក់ទាំងប៉ុន្មាន ដែលជាម៉ូតសក់ប្លែកៗរបស់ មាស សុខសោភា៖

 មាស សុខសោភា
 មាស សុខសោភា
 មាស សុខសោភា
 មាស សុខសោភា
 មាស សុខសោភា
 មាស សុខសោភា
 មាស សុខសោភា
 មាស សុខសោភា
 មាស សុខសោភា
 មាស សុខសោភា
 មាស សុខសោភា
 មាស សុខសោភា
 មាស សុខសោភា
 មាស សុខសោភា
មាស សុខសោភា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T