ក្តីស្រលាញ់មិនប្រែ! កូន៣ស្អែកខានស្អែកហើយ វីជេ រតនា តែងបង្ហាញក្តីស្រលាញ់ទៅភរិយាបែបនេះ

//s5.kh1.co/2b/2bab5bd15622281519196be21dc65e26f7812104.jpg
តារា & កម្សាន្ដ

 ០៣-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ អ្នកទាំងពីរកំពុងតែអបអរជាមួយនឹងដំណឹង ទទួលបានសមាជិកថ្មី គឺ កូនទី៣ដែលកំពុងតែចាប់កំណើតពរពោះក្នុងផ្ទៃភរិយាថែមទៀតផង។

ភ្នំពេញ៖ អតីតពិធីករប្រុសពូកែវោហារប្រចាំប៉ុស្តិ៍ MYTV លោក VJ រតនា ចាប់តាំងពីរៀបការមក លោកបានផ្តាច់ខ្លួនទាំងស្រុងពីវិស័យសិល្បៈ ដោយលោកបានងាកមកប្រើជីវិតសាមញ្ញ រស់នៅយ៉ាងសោយសុខពោរពេញ ទៅដោយសុភមង្គល ជាមួយនឹងភរិយាដ៏សែនស្រស់ស្អាតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បន្ទាប់ពីចាប់ដៃគ្នាសាងជីវិតគ្រួសារជាមួយភរិយាជាច្រើនឆ្នាំមកនេះ បច្ចុប្បន្នពួកគាត់ ក៏ទទួលបាន កូនប្រុសដ៏គួរឲ្យស្រលាញ់ ២នាក់ជាចំណងដៃផងដែរ។ ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ អ្នកទាំងពីរកំពុងតែអបអរជាមួយនឹងដំណឹង ទទួលបានសមាជិកថ្មី គឺ កូនទី៣ដែលកំពុងតែចាប់កំណើតពរពោះក្នុងផ្ទៃភរិយាថែមទៀតផង។

ទន្ទឹមនឹងដំណឹងដ៏រីករាយនេះដែរ Vj រតនា បានបង្ហាញអារម្មណ៍ដែលបារម្ភពីសុខទុក្ខភរិយា និងក្លាយទៅជាប៉ារបស់គេជាលើកទី៣ តាមរយៈពាក្យពេចន៍មួយចំនួនថា៖

ប្រពន្ធសម្លាញ់ចិត្តបង អូនលំបាកទៀតហើយ បងអាណិតអូនណាស់ ស៊ូៗណាអូន កូនមាសឪពុកអេីយ​ កុំធ្វេីបាប​ Mummy ពេកកូន​ម៉ាក់កូនខ្សោយណាស់​ គេងមិនបាន​ ញុំ​មិនបាន​ បងប្អូនមាន​វិធីសាស្ត្រ​អី​ ដេីម្បី​ឲ្យប្តី​ ជាអ្នក​ ចាញ់​ជំនួស​ វិញអត់​ ?

Vj រតនា

ក្រោយពីបានឃើញសារទាំងនេះ ហ្វេនជាច្រើនពិតជាសរសើរដល់លោក ដែលតាំងពីរៀបការជាមួយភរិយា នាងតែងតែទទួលបានការមើលថែ ផ្តល់ក្តីស្រលាញ់បែបនេះគ្រប់ពេល មិនថាកូន១ ឬកូនក្នុងផ្ទៃទី៣ពេលនេះនោះទេ៕

Vj រតនា​និងភរិយា
Vj រតនា​និងភរិយា
Vj រតនា​និងភរិយា
Vj រតនា​និងភរិយា
Vj រតនា​និងភរិយា
Vj រតនា​និងភរិយា
Vj រតនា​និងភរិយា
Vj រតនា​និងភរិយា
Vj រតនា​និងភរិយា
Vj រតនា​និងភរិយា
https://s5.kh1.co/__image/w=650,h=867,q=100/1d/1d6e9454497270b21d56f1ddd1d625931dbc2b6a.jpg
ពាក្យរៀបរាប់ Vj រតនា
ពាក្យរៀបរាប់ Vj រតនា
វីជេ រតនា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T