តោះ! មកដឹងពីកាដូដែលបានមកពី Blink ហើយ Jennie តែងតែយកវាទៅជាមួយនាងជានិច្ច​ (មានវីដេអូ)

//s5.kh1.co/c6/c64702922011b424069f36fef76fd7e5c070f9d4.jpeg
នារី

 ០២-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាដូរម្យ៉ាងដែលJennie តែងស្ពាយទៅតាមគឺនៅក្នុងកាតាប

កូរ៉េខាងត្បូង៖ ប៉ុន្មានឆ្នាំកន្លងមក BLACKPINK បានទទួលអំណោយប្លែកៗជាច្រើនពី BLINK ហើយថ្មីៗនេះ Jennie បានប្រាប់ អំពីអំណោយមួយដែលមានលក្ខណៈប្លែក ដូច្នេះវាបានក្លាយជាអ្វីដែលនាងស្រលាញ់ និងជារបស់ពិសេសសម្រាប់នាង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=975,q=100/c8/c8d49a064cb34787a235729e79e07b955e92c930.jpeg

Vogue Korea បានសួរទៅ Jennie ថា តើអ្វីទៅជាអំណោយប្លែកបំផុតដែលអ្នកធ្លាប់បានទទួលពី Blink?

បន្ទាប់ពីចំណាយពេលមួយភ្លែតដើម្បីពិចារណាពីអ្វីដ៏អស្ចារ្យទាំងអស់ដែលនាងបានទទួលពី BLINK, Jennie បានបង្ហាញថាមានអំណោយមួយដែលពិសេស និងពិតជាលេចធ្លោនៅក្នុងគំនិតរបស់នាង។ អំណោយពិសេសនេះគឺ គូម៉ា និង ខាយ ដែលជាកូនឆ្កែដ៏គួរឱ្យស្រលាញ់របស់នាង ហើយពេលទៅណាមកណានាងតែងស្ពាយវាទៅតាមដោយដាក់ពួកវាក្នុងកាតាបជានិច្ច។

https://s5.kh1.co/__image/w=650,h=813,q=100/1c/1c37881208f1785900859c0b7ba19d5d5891145b.jpeg

Jennie​ បានបន្ថែមទៀតថា”កាដូជាច្រើនមានបិទរូបមុខរបស់ខ្ញុំ ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំកាន់តែរំភើបនោះគឺកាដូខ្លះក៏មានកូនឆ្កែរបស់ខ្ញុំដែរ”។ Jennie បានបន្តទៀតថា អំណោយអ្វីក៏ដោយដែលបានមកពី Blink សុទ្ធតែមានតម្លៃសម្រាប់នាងមិនថាវាជាអ្វីនោះទេ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T