អ្នកពោធិ៍សាត់៖ ៥០លានរៀលពី ស្រាបៀរ កម្ពុជា បានទាំងមុខរបរ និងរួចទាំងបំណុលទៀត!

//s5.kh1.co/b7/b7f3617b763ac20cfe703bcf6481379789354c80.jpg
សង្គម

 ២៨-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោក ចែម ឈាន មកពីស្រុកកណ្តៀង ខេត្តពោធិ៍​សាត់ បានគាស់កំប៉ុង ស្រាបៀរ កម្ពុជា កាល​ពី​ថ្ងៃទី​២៣ ខែកុម្ភៈ ថ្មីៗនេះ ស្រាប់​តែ​ជួប​អភិនីហារ​មួយ​ ដែល​ជួយ​គាត់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​​​ធំ​ៗ​បាន​ នោះ​គឺ​ត្រូវ​រង្វាន់​​៥០លានរៀលពី​ក្រវិលកំប៉ុង​ស្រាបៀរ​​នេះ។

ពោធិ៍សាត់៖ លោក ចែម ឈាន មកពីស្រុកកណ្តៀង ខេត្តពោធិ៍​សាត់ បានគាស់កំប៉ុង ស្រាបៀរ កម្ពុជា កាល​ពី​ថ្ងៃទី​២៣ ខែកុម្ភៈ ថ្មីៗនេះ ស្រាប់​តែ​ជួប​អភិនីហារ​មួយ​ ដែល​ជួយ​គាត់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​​​ធំ​ៗ​បាន​  នោះ​គឺ​ត្រូវ​រង្វាន់​​៥០លានរៀលពី​ក្រវិលកំប៉ុង​ស្រាបៀរ​​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក ចែម ឈាន អ្នកឈ្នះរង្វាន់ទឹកប្រាក់៥០លានរៀល
   លោក ចែម ឈាន អ្នកឈ្នះរង្វាន់ទឹកប្រាក់៥០លានរៀល

លោកថា៖

«ខ្ញុំ និងប្រពន្ធនៅផ្ទះមើលចៅ មិនមានមុខរបរអ្វីជាដុំកំភួនទេ។ រាល់ថ្ងៃត្រូវពឹងលុយប្រាក់ខែកូនផ្ញើមកពីភ្នំពេញ ដើម្បីទ្រទ្រង់ជីវភាព និង​មើលថែចៅពីរនាក់ដែលនៅក្នុងបន្ទុក។ ដល់តែត្រូវ៥០លានអត់ព្រៀងទុកអីចឹង ខ្ញុំពិតជារំភើបណាស់ ព្រោះចាស់ៗហើយនៅខ្វល់លុយជំពាក់គេ គ្មានមុខរបរអីទៀត»។

សម្តីលោកចែម ឈាន

លោក ឈាន រៀបរាប់ពីការឈ្នះរង្វាន់​នេះ​ថា លោកបានទិញ ស្រាបៀរ កម្ពុជា ៣​យួរ​ហូប​ជា​មួយ​ក្មួយនៅផ្ទះ។ ម៉ោងប្រហែល​៤​រសៀល និង​គាស់​កំប៉ុងមួយក្នុងយួរ​ទី៣ ក៏ស្រាប់តែមានសំណាងរកឃើញទឹកប្រាក់៥០លានរៀលតែម្តង។

ក្រៅតែពីយកទៅសងធនាគារខ្លះ លោកសម្រេចថា នឹងយកទៅទិញរបស់របរបង្កើតជាមុខរបរលក់ចាប់ហួយពីរនាក់ភរិយាគាត់ ដែលកន្លងមករំពឹងចាយតែលុយកូន ដល់ពេលនេះទឹកប្រាក់ពី ស្រាបៀរ កម្ពុជា បានបង្កើតក្តីសង្ឃឹមថ្មីក្នុងជីវិតរបស់គាត់ហើយ៕ 

ពិសាដោយការទទួលខុសត្រូវ!

 លោក ចែម ឈាន អ្នកឈ្នះរង្វាន់ទឹកប្រាក់៥០លានរៀល
 លោក ចែម ឈាន អ្នកឈ្នះរង្វាន់ទឹកប្រាក់៥០លានរៀល
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s5.kh1.co/4f/4f18e1810caa3045dedb4142fe61e12389660bb9.jpg

តន្រ្តីទេសចរណ៍ «Brew The Beat» ស្រាបៀរ កម្ពុជា នឹងបន្តដំណើរទៅដល់ខេត្តកំពង់ចាម ជាមួយកំពូលតារាចម្រៀងលោក ឆន សុវណ្ណារាជ និងតារាស្រីប្រុសជាច្រើនទៀតចុងសប្តាហ៍នេះ!

 ០៤-មីនា-២០២០ 
 ២ល្ងាច · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T