តំណាងស្រាបៀរកម្ពុជា ផ្ញើសារជូនពរប្រជាពលរដ្ឋខ្មែរថ្ងៃបុណ្យចូលឆ្នាំ និងលើកទឹកចិត្តឱ្យរក្សារគម្លាតក្នុងគ្រាដ៏លំបាក នៃវិបត្តិកូវីដ ១៩!

//s5.kh1.co/8f/8f17138321feffa5f5bc741a3f087ddab0b7648d.jpg
សង្គម

 ១៥-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បើទោះបីជាពិធីបុណ្យចូលឆ្នាំខ្មែរនៅឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរត្រូវបានហាមឃាត់មិនឱ្យមានការប្រមូលផ្តុំ ចៀសវាងការឆ្លងវីរុសកូវីដ១៩ក៏ដោយ​ ក៏នៅតាមផ្ទះនានាអាចរៀបចំទទួលទេវតាឆ្នាំថ្មីបានដដែល។ ឆ្លៀតក្នុងឱកាសនេះ តំណាងស្រាបៀរកម្ពុជា បានផ្ញើ​សារជូនពរ​ពលរដ្ឋខ្មែរសម្រាប់បុណ្យចូលឆ្នាំថ្មី ដែលនឹងប្រារព្ធ​ធ្វើ​ពី​​ថ្ងៃទី​១៣​ ដល់​ថ្ងៃទី១៦ ខែមេសានេះ។ តំណាងស្រាបៀរកម្ពុជា លោកលាង ពៅ ផ្ញើសារជូនពរប្រជាពលរដ្ឋខ្មែរថ្ងៃបុណ្យចូលឆ្នាំ និងលើកទឹកចិត្តឱ្យរក្សារគម្លាតក្នុងគ្រាដ៏លំបាក នៃវិបត្តិកូវីដ ១៩។

ភ្នំពេញ៖​ បើទោះបីជាពិធីបុណ្យចូលឆ្នាំខ្មែរនៅឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរត្រូវបានហាមឃាត់មិនឱ្យមានការប្រមូលផ្តុំ  ចៀសវាងការឆ្លងវីរុសកូវីដ១៩ក៏ដោយ​ ក៏នៅតាមផ្ទះនានាអាចរៀបចំទទួលទេវតាឆ្នាំថ្មីបានដដែល។ ឆ្លៀតក្នុងឱកាសនេះ តំណាងស្រាបៀរកម្ពុជា បានផ្ញើ​សារជូនពរ​ពលរដ្ឋខ្មែរសម្រាប់បុណ្យចូលឆ្នាំថ្មី ដែលនឹងប្រារព្ធ​ធ្វើ​ពី​​ថ្ងៃទី​១៣​ដល់​១៦ ខែមេសានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក លាង ពៅ ( ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖

«ការរក្សា​សុវត្ថិភាព និង​សុខភាពជាកត្តាចម្បង​សម្រាប់ពេលនេះ។ ដូច្នេះសម្រាប់ឆ្នាំថ្មី ឆ្នាំជូត ខ្ញុំសូមបួងសួង​ទេវតាឆ្នាំថ្មីជួយ​ប្រោះព្រំ​សព្ទ​សាធុ​ការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ​ជូន​ដល់ពលរដ្ឋ​ខ្មែរយើងទាំងអស់ ឱ្យរក​ទទួលទានមានបាន ឆ្លងផុតពេលវេលាដ៏​លំបាកនានា ជាពិសេសពេលនេះ ដែលទូទាំងពិភពលោកត្រូវបានយាយីពីវីរុស​កូវីដ​១៩។ សូមប្រជាពលរដ្ឋ​ខ្មែរ​ចៀសផុតពីរឿងអកុសលទាំងឡាយ ចាប់​ពីឆ្នាំថ្មីនេះតទៅ»។

ប្រសាសន៍លោក លាង ពៅ
តំណាងស្រាបៀរកម្ពុជា
តំណាងស្រាបៀរកម្ពុជា

លោកបន្តថា៖

«​ដើម្បីគេច​ផុត​ពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ សូមប្រជាជនខ្មែរយើងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយចៀសវាងការជួបជុំ មិន​ត្រូវ​ចេញក្រៅបើមិនចាំ​បាច់ លាងសម្អាតដៃឱ្យបានញឹកញាប់ និង​សូមតាមដានការវិវឌ្ឍ​ថ្មីៗពីរដ្ឋាភិបាលយើងទាំងអស់គ្នា។ នៅផ្ទះទាំងអស់គ្នាដើម្បីខ្លួនឯង និង​មនុស្សជាទីស្រលាញ់»៕

  ប្រសាសន៍លោក លាង ពៅ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s5.kh1.co/4f/4f18e1810caa3045dedb4142fe61e12389660bb9.jpg

តន្រ្តីទេសចរណ៍ «Brew The Beat» ស្រាបៀរ កម្ពុជា នឹងបន្តដំណើរទៅដល់ខេត្តកំពង់ចាម ជាមួយកំពូលតារាចម្រៀងលោក ឆន សុវណ្ណារាជ និងតារាស្រីប្រុសជាច្រើនទៀតចុងសប្តាហ៍នេះ!

 ០៤-មីនា-២០២០ 
 ២ល្ងាច · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T