កាន់តែកាក់កប! សុខ សោម៉ាវត្តី ទិញឡានថ្មី តម្លៃរាប់ម៉ឺនដុល្លារ ជិះលេង

//s5.kh1.co/de/de62107c48cff3f6961b90acd62e72118b695213.jpg
តារា & កម្សាន្ដ

 ២៧-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កាលពីប៉ុន្មានម៉ោងមុននេះ អ្នកមេម៉ាយក្ដៅស្រួយរូបនេះ បានបង្ហោះរូបភាពមួយសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងរថយន្តម៉ាកថ្មីរបស់អ្នកនាងពណ៌ខៀវ យ៉ាងស្រស់ស្អាតផងដែរ។

ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយពី តារាសម្ដែងស្រី អ្នកនាង សុខ សោម៉ាវត្តី តាមរយៈតួអង្គក្រមិចក្រមើម គួរឲ្យស្រលាញ់ និងមានរូបសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ ទោះជាមានកូនស្រីមួយ រួចហើយបែបណាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ បន្ទាប់ពីជីវិតស្នេហាចាស់បែកបាក់ និងបានលែងលះគ្នាដាច់ស្រេចរួចមក សុខ សោម៉ាវត្តី បានជួបបុរសជាកីឡាករបាល់ទាត់រូបស្រស់ម្នាក់ លោក លី វ៉ាហេត ថែមទាំងយល់ចិត្តថ្លើមគ្នាបានច្រើនឆ្នាំហើយ ពោលគឺរយៈពេល៣ឆ្នាំជាងមកហើយ។

ជាក់ស្ដែង ហ្វេនៗរបស់នាងផ្ទាល់ច្បាស់ជាបានជ្រាបហើយថា មួយរយៈពេលចុងក្រោយនេះ មើលទៅស្នេហារបស់នាង ពិតជាមានភាពផ្អែមល្ហែមនឹងគ្នា និងមានសុភមង្គលយ៉ាងខ្លាំងផងដែរ។

ងាកមកមើលពីរបស់របរប្រចាំថ្ងៃវិញ តារាស្រីរូបនេះតែងតែនិយម ប្រើប្រស់ល្អៗ ទំនើបៗ មិនចាញ់តារាៗដទៃឡើយ ហើយកាលពីប៉ុន្មានម៉ោងមុននេះ អ្នកមេម៉ាយក្ដៅស្រួយរូបនេះ បានបង្ហោះរូបភាពមួយសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុក និង Instagram ជាមួយនឹងរថយន្តម៉ាកថ្មីរបស់អ្នកនាងពណ៌ខៀវ យ៉ាងស្រស់ស្អាតផងដែរ។ ព្រមជាមួយគ្នានេះ អ្នកនាងក៏បានសរសេររៀបរាប់ថា ៖

Welcome new member ពណ៌ស្អាតពេក ថែម1ទៀតទៅទុកជូនកូនទៅរៀន៕

សុខ សោម៉ាវត្តី

សូមទស្សនារូបភាពខាងក្រោម៖

សុខ សោម៉ាវត្តីនិងលី វ៉ាហេត
សុខ សោម៉ាវត្តីនិងលី វ៉ាហេត
សុខ សោម៉ាវត្តីនិងលី វ៉ាហេត និងកូនស្រី
សុខ សោម៉ាវត្តីនិងលី វ៉ាហេត និងកូនស្រី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
រូបភាពសុខ សោម៉ាវត្តីពីក្នុង Instagram
រូបភាពសុខ សោម៉ាវត្តីពីក្នុង Instagram
សុខ សោម៉ាវត្តី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T