គម្រោងខុនដូរលំដាប់ផ្កាយ៥ ឌឺផ្លរ៉ាស្វីត (The Flora Suites) កំពស់៣៨ជាន់ នៅក្នុងសង្កាត់បឹងកេងកង១ ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការ

//s5.kh1.co/3a/3aab60b6644bb516aa1ae397091b193301cc98df.jpg
សង្គម

 ២៧-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

វិស័យអចនទ្រព្យ នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ កំពុងតែបោះជំហាន ទៅមុខជាលំដាប់ ហើយវាក៏ស្របពេលនឹងកំណើនសេដ្ឋកិច្ច ក៏ដូចអ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុក កំពុងមាន ការកើនឡើង គួរអោយគត់សំគាល់ និងស្របពេលដែលយុគ្គសម័យ នៃវិស័យខុនដូរទំនើប បែបស៊ីវិល័យ និងទាន់សម័យនៅកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ វិស័យអចនទ្រព្យ នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ កំពុងតែបោះជំហាន ទៅមុខជាលំដាប់ ហើយវាក៏ស្របពេលនឹងកំណើនសេដ្ឋកិច្ច ក៏ដូចអ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុក កំពុងមាន ការកើនឡើង គួរអោយគត់សំគាល់ និងស្របពេលដែលយុគ្គសម័យ នៃវិស័យខុនដូរទំនើប បែបស៊ីវិល័យ និងទាន់សម័យនៅកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ កំពុងមានហាងឆេង បើទោះបីថ្មីៗនេះ មានបញ្ហា តិចតូចដោសារការរាត្បាត នៃមេរោគកូវីដ១៩ ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នាព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ ២០២០នេះ ក្រុមហ៊ុនឌឹផ្លរ៉ា ដែលជាក្រុមហ៊ុនអចលន ទ្រព្យខ្មែរក្នុងស្រុកដ៏ធំមួយ បានប្រារព្ធពិធីក្រុងពាលី សុំម្ចាសទឹកដី បើកដំណើរការសាងសង់ ជាផ្លូវការ គំរោងសំណងដុនដូរលំដាប់ផ្កាយ៥ ឌឺផ្លរ៉ាស្វីត (The Flora Suites) ទៅតាមប្រពៃណីសាសនា ហើយ ដែលពិធីនេះ ធ្វើឡើង ក្រោមវត្តមានចូលរួមពីសំណាក់ លោកឧកញ៉ា លឹម ចាំងស៊្រុន  ប្រធានក្រុម ប្រឹក្សា ភិបាល ក្រុមហ៊ុនឌឺផ្លរ៉ា និងលោកជំទាវ ព្រមទាំងបុគ្គលិកថ្នាក់ដឹកនាំ នៃក្រុមហ៊ុនឌឺផ្លរ៉ា ក៏ដូចអតិថិជន វីអាយភី ជាច្រើនទៀត។

ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការគម្រោងខុនដូរលំដាប់ផ្កាយ៥  ឌឺផ្លរ៉ាស្វីត
ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការគម្រោងខុនដូរលំដាប់ផ្កាយ៥ ឌឺផ្លរ៉ាស្វីត

លោក សាំង សុភក្រ័្តរ៉ាឌី នាយកផ្នែកលក់ ឌឺផ្លរ៉ាស្វីត(The Flora Suites)បានអោយដឹងថា  The Flora Suites គឺជាគម្រោងអគារខុនដូរដ៏ប្រណិតធំមួយ លំដាប់ផ្កាយប្រាំ នៅក្នុងប្រទេសកម្ពុជា ដែលបញ្ជាក់ ពីភាពអភិជន ភាពទាន់សម័យ និងការរស់នៅដ៏សម្បូរបែប។ ចំណុចពិសេសនៃខុនដូនេះ គឺទីតាំងនៅចំកណ្តាលសង្កាត់បឹងកេងកងទី១ ខាងត្បូងវិទ្យាល័យជាស៊ីម បឹងកេងកង ស្ថិតលើផ្លូវលេខ ៧១ កែង៣៩២  ដែលជាតំបន់ពោរពេញ ទៅដោយភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារទំនើប ធនាគារ សាលាអន្តរជាតិ ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ។ អគារខុនដូនេះ មានកម្ពស់ ៣៨ជាន់ មានទំហំអគារសរុប ២០.៧៨៦ម៉ែត្រការ៉េ ដែលជារចនាម៉ូត បែបទំនើប បំពាក់ទៅដោយ កញ្ចក់ព័ទ្ធ ជុំវិញអគារ ដែលអាចឲ្យគេមើលឃើញនូវទេសភាព ជុំវិញរាជធានីភ្នំពេញបានយ៉ាងល្អ។ នៅជាន់ទី៧ នៃខុនដូឌឹផ្លរ៉ាស៊ូត មានក្លឹបហាត់ប្រាណ អាងហែល ទឹក ស្ទីម សោណា យូហ្គា កន្លែងសម្រាប់ក្មេងលេង។ នៅជាន់ទី៣៦ មាន Sky Club ដែលមានជាភោជនីយដ្ឋាន លំដាប់អន្តរជាតិ ហាងកាហ្វេ បន្ទប់ប្រជុំ ដែលអតិថិជន មកស្នាក់នៅ អាចពិភាក្សាការងារផ្សេងបាន ដោយមិនចាំបាច់ចេញក្រៅ ។ ចំណែកឯ នៅជាន់ទី៣៧ មាន Sky Bar ដែលអាចទទួលទានអាហារ ហើយមើលទេសភាពរាជធានីភ្នំពេញ និង ទន្លេមេគង្គបានផងដែរ។ ជាន់ទី៣៨ មាន Sky Restaurant គឺជាភោជនីយដ្ឋានដែល ស្ថិតនៅជាន់ កំពូលនៃអាគារ ដែលគេអាចគយគន់ទេសភាពថ្ងៃលិច បានយ៉ាងស្អាតទៀតផង។

ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការគម្រោងខុនដូរលំដាប់ផ្កាយ៥  ឌឺផ្លរ៉ាស្វីត
ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការគម្រោងខុនដូរលំដាប់ផ្កាយ៥ ឌឺផ្លរ៉ាស្វីត
ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការគម្រោងខុនដូរលំដាប់ផ្កាយ៥  ឌឺផ្លរ៉ាស្វីត
ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការគម្រោងខុនដូរលំដាប់ផ្កាយ៥ ឌឺផ្លរ៉ាស្វីត

ជាការកត់សម្គាល់ ឌឹផ្លរ៉ា (The Flora) គឺជាក្រុមហ៊ុនវិនិយោគ លើវិដ័យអចលន ទ្រព្យក្នុងស្រុក មួយ ដែលធ្វើការផ្គត់ផ្គង់លំនៅដ្ឋាន ទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជន គ្រប់ស្រទាប់វណ្ណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការសាងសង់អគារលំនៅដ្ឋាន តាមរយៈ បុរីដ៏ទំនើបបំផុត ដែលមានការរចនាម៉ូត បែបខ្មែរ និងអឺរ៉ុប រួមបញ្ចូលគ្នា ក្នុងគោល បំណងផ្តល់ឲ្យអតិថិជនរស់នៅ ក្នុងលំនៅស្ថានដ៏ទំនើប ជាប្រភេទផ្ទះល្វែង វីឡា និងផ្ឬះល្វែងអាជីកម្ម ដែលមានគុណភាព និងប្រកប ដោយសេចក្តីសុខ។

បើទោះបីបណ្តាប្រទេសជាច្រើនលើពិភពលោក  ជួបបញ្ហានៃការរាតត្បាតមេរោគកូវីដ១៩ ប៉ុន្តែកម្ពុជា រហូតមកដល់ពេលនេះ មិនទាន់មានពលរដ្ឋណាម្នាក់ ឆ្លងជំងឺនេះនៅឡើយនោះទេ ហើយបញ្ហានេះ ក៏មិនជះឥទ្ធិពលជាដុំកំភួន ឬរងផលប៉ះពាល់ មកលើវិស័យអចលនទ្រព្យនោះទេ៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/1a/1a1d91f775726f440fa566733a9e4682df13d970.jpg

បុរីខេមរភូមិ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកណ្តាលស្ទឹង ត្រូវបានធ្វើពិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការ

 ១០-មិថុនា-២០២១ 
 ១ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T