អាជ្ញាធរវៀតណាម ​ជំរុញ​ឱ្យពលរដ្ឋខ្លួនកុំចាកចេញពី​កូរ៉េខាងត្បូង ស្របពេលដែលវីរុសកូរ៉ូណាកំពុងរាលដាលខ្លាំង

//s5.kh1.co/4d/4d729122ab54628b6629496828b56e5fa2a1944e.png
សង្គម

 ២៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អាជ្ញាធរវៀតបាននិយាយថា មិនទាន់មានពលករវៀតណាមណាម្នាក់បានឆ្លងវីរុសកូរ៉ូណានៅឡើយទេ

វៀតណាម៖ ក្រសួងការបរទេសបានប្រកាសថា ប្រជាជនវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងគួរកុំចាកចេញពីប្រទេសនេះប្រសិនបើមិនចាំបាច់ ព្រោះធ្វើដូច្នេះវា​អាចកាត់បន្ថយការ​ចម្លងវីរុសកូរ៉ូណានេះទៅកាន់ប្រទេសផ្សេងៗទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុគ្គលិកសុខាភិបាលកំពុងវាស់កំដៅពលករវៀតណាមដើម្បីរកវីរុសកូរ៉ូណា
បុគ្គលិកសុខាភិបាលកំពុងវាស់កំដៅពលករវៀតណាមដើម្បីរកវីរុសកូរ៉ូណា

នៅក្នុងសេចក្តីជូនដំណឹងដែលបានផ្ញើទៅសហគមន៍វៀតណាមនៅកូរ៉េខាងត្បូងកាលពីល្ងាចថ្ងៃទី ២៤ ខែកុម្ភៈ ក្រសួងបានណែនាំឱ្យប្រជាជន​វៀតណាមត្រូវរក្សាភាពស្ងៀមស្ងាត់ ហើយត្រូវជៀសវាងការធ្វើដំណើរ​ផ្សេងៗដោយស្របតាមការណែនាំពីអាជ្ញាធរកូរ៉េខាងត្បូង ដើម្បីការពារខ្លួនពីវីរុសដ៏កាចសាហាវនេះ។

ពលករវៀតណាមកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង
ពលករវៀតណាមកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង

អាជ្ញាធររបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ចាប់​ពីថ្ងៃទី ២៤ ខែកុម្ភះ រាល់អ្នកធ្វើដំណើរចូលមកពីតំបន់ដែលរងការរាតត្បាតរួមមានទីក្រុង Daegu និងខេត្ត Gyeongsangbuk របស់ប្រទេសកូរ៉េខាងត្បូង នឹងត្រូវ​រៀបចំឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ។

បុគ្គលិកសុខាភិបាលកំពុងបាញ់ថ្នាំសំលាប់មេរោគនៅក្នុងផ្សារមួយកន្លែងនៃទីក្រុងសេអ៊ូល
បុគ្គលិកសុខាភិបាលកំពុងបាញ់ថ្នាំសំលាប់មេរោគនៅក្នុងផ្សារមួយកន្លែងនៃទីក្រុងសេអ៊ូល

អាជ្ញាធររបស់ប្រទេសកូរ៉េខាងត្បូងក៏បានបញ្ជាក់ដែរថា ប្រជាជនវៀតណាមប្រមាណ ២០ ម៉ឺននាក់ដែលកំពុងរស់នៅនឹងធ្វើការនៅ​ប្រទេសកូរ៉េខាងត្បូង ដោយក្នុងនោះមាន​ ៨២៨៥ នាក់រស់នៅក្នុងទីក្រុង Daegu ពួកគេនៅតែមានសុវត្ថិភាព បើទោះបី​មានការផ្ទុះឡើងនៃវីរុសកូរ៉ូណាក្នុងប្រទេសក៏ដោយ៕

អ្នកដំណើរក្នុងប្រទេសកូរ៉ូណាខាងត្បូងទាំងអស់នាំគ្នាពាក់ម៉ាសការពារវីរុសកូរ៉ូណា
អ្នកដំណើរក្នុងប្រទេសកូរ៉ូណាខាងត្បូងទាំងអស់នាំគ្នាពាក់ម៉ាសការពារវីរុសកូរ៉ូណា
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T