អាយុ ២៩ ឆ្នាំហើយ! តែ CL នៅតែស្អាត មិនចាញ់តារាក្មេងៗនោះទេ

//s5.kh1.co/93/9319e31266576b9d29b2e1820034d7b2674ea538.jpeg
តារា & កម្សាន្ដ

 ២៧-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Dara ទិញនំខេកទៅ surprise ចែCLមុនថ្ងៃកំណើតរបស់នាង!

កូរ៉េខាងត្បូង៖ កាលពីថ្មីនេះ Dara អតីតក្រុម 2NE1 បានរៀបចំនំខួបកំណើតឱ្យ CL ជាមួយពាក្យជូនពររបស់អតីតក្រុម 2NE1 ផ្សេងទៀតពីចម្ងាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

CL បានប្រារព្ធថ្ងៃខួបកំណើត ២៩ឆ្នាំរបស់នាងមុនថ្ងៃ គឺធ្វើឡើងនៅថ្ងៃទី ២៦ ខែកុម្ភៈ ហើយអតីតសមាជិករួមក្រុម 2NE1 របស់នាងម្នាក់ក៏បានចូលជាមួយនាងដែរ នោះគឺ Dara ដែលជាស្រីស្អាតប្រចាំក្រុម បានកាន់នំខេកដែលមានរាងបេះដូងដូចដែលនាងបានបង្ហាញនៅក្នុងការបង្ហោះលើ Instagram នៅខាងក្រោមអមជាមួយសារថា "រីករាយថ្ងៃកំណើត ~ !!!"

នំថ្ងែខួបកំណើត CL
នំថ្ងែខួបកំណើត CL
CL និង Dara
CL និង Dara

Dara ដែលជាអតីតក្រុម 2NE1 រូបនេះក៏បានបង្ហោះរូបនៅក្នុង story ក្នុងបណ្តាញសង្គម Instagram របស់នាងជាមួយនឹងរូបនំខេកដែលនាងបានកុម្ម៉ង់ថា "ខ្ញុំបានកុម្ម៉ង់នំនេះដោយផ្ទាល់នៅពេលខ្ញុំកំពុងហាត់ ជាពិសេសខ្ញុំបានបង្ហោះរូបភាពមួយនេះដើម្បីបញ្ជាក់ថាខ្ញុំជាអ្នកទិញ ដោយថែមទាំងសរសេរថា ទិញដោយ: Sandara Park។

Park Bom ដែលជាអតីតក្រុម 2NE1 ក៏បានចូល comment លើរូបភាពដែលបានបង្ហោះលើបណ្តាញសង្គម Instagram របស់ Dara ផងដែរ ដោយសរសេរថា "រីករាយថ្ងៃកំណើត" ខណៈពេលដែល Minzy ក៏បានសរសេរថា "រីករាយថ្ងៃកំណើតជួបគ្នាលើកក្រោយពេលអ្នកមកកូរ៉េ"៕

https://s5.kh1.co/__image/w=650,h=1156,q=100/77/77aace57d85e5bf65af38591b14ae0cf12361228.jpeg
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T