បារាំងរកឃើញករណីអ្នកជំងឺ​ឆ្លងវីរុសកូរ៉ូណា ២ ​នាក់ ដែលម្នាក់ក្នុងចំណោមនោះបានធ្វើដំណើរមកពីប្រទេសអ៊ីតាលី

//s5.kh1.co/23/23d096bbb3cb4dea70b543090225b987e06bb226.jpg
សង្គម

 ២៦-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកជំងឺ​កូរ៉ូណានៅ​ប្រទេសបារាំងបានឡើងដល់ ១៤នាក់​ ​ហើយមានម្នាក់បានស្លាប់បាត់បង់ជីវិត ចំណែក​ ១១ នាក់ផ្សេងទៀត​​បានជាសះស្បើយ

បារាំង៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់របស់ប្រទេសបារាំងបាននិយាយកាលពីថ្ងៃអង្គារ​ថា ប្រទេសបារាំង​បានរកឃើញករណីអ្នកជំងឺឆ្លងវីរុសកូរ៉ូណា ២ នាក់បន្ថែមទៀត​ ហើយក្នុងចំណោមអ្នកជំងឺទាំង ២ នាក់នោះគឺមិនមាន​នរណាម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកជំងឺកូរ៉ូណាទាំងពីរនឹងត្រូវទទួលការព្យាបាលនៅប្រទេសបារាំង
អ្នកជំងឺកូរ៉ូណាទាំងពីរនឹងត្រូវទទួលការព្យាបាលនៅប្រទេសបារាំង

លោក Jérôme Salomon ដែលជាប្រធានទីភ្នាក់ងារសុខភាពជាតិរបស់ប្រទេសបារាំងបាននិយាយថា ​​ករណីទី​១ នៃអ្នកជំងឺកូរ៉ូណាថ្មីនេះ គឺជាស្ត្រីជនជាតិចិនវ័យក្មេងដែលទើបបានធ្វើដំណើរវិលត្រឡប់មកពីប្រទេសចិន ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងទីក្រុងប៉ារីស។ ចំណែកករណីមួយទៀត អ្នកជំងឺ​គឺជាបុរស ដែលថ្មីៗនេះគាត់បានធ្វើដំណើរទៅកាន់តំបន់ Lombardy ភាគខាងជើង​ប្រទេសអ៊ីតាលី ដែលជា​តំបន់មួយកំពុងរងការរាតត្បាតខ្លាំងដោយវីរុសកូរ៉ូណា​។

អ្នកដំណើរពាក់ម៉ាសការពារវីរុសកូរ៉ូណា
អ្នកដំណើរពាក់ម៉ាសការពារវីរុសកូរ៉ូណា

គួរជម្រាបដែរថា ករណីអ្នកជំងឺឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសបារាំងបានឡើងដល់ ១៤ នាក់​ ហើយក្នុងចំណោមអ្នកជំងឺទាំង ១៤ នាក់នោះ មានម្នាក់បានស្លាប់បាត់បង់ជីវិត ចំណែកអ្នកជំងឺ ១១ នាក់ផ្សេងទៀតបានទទួលការព្យាបាលជាសះស្បើយ៕

អ្នកទេសចរពាក់ម៉ាសកានៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង ថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២០
អ្នកទេសចរពាក់ម៉ាសកានៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង ថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២០

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T