អ្នកណាគេទៅ? Man City មានភាគរយខ្ពស់ប្រជែងឈ្នះ Arsenal ក្នុងការទិញចូល Dani Alves ទីពីរ

//s5.kh1.co/2a/2a03ca13faa95211975ff2dca47d4b6038e88e57.jpg
កីទ្បា

 ២៥-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Man City មានភាគរយខ្ពស់ប្រជែងឈ្នះ Arsenal ក្នុងការទិញចូល Dani Alves ទីពីរ កីឡាករ Yan Couto

បរទេស៖ ក្លិបបាល់ទាត់មេឃខៀវ Manchester City ខិតជិតក្នុងការនាំយកខ្សែការពារស្លាបស្ដាំវ័យក្មេងរបស់ក្លិប Coritiba កីឡាករ Yan Couto ក្នុងតម្លៃខ្លួន ៥លានផោន នេះបើតាមសេចក្ដីរាយការណ៍របស់ Gazeta do Povo។ ខ្សែការពារស្លាបស្ដាំវ័យ១៧ឆ្នាំ ដែលគេហៅថាជា Dani Alves ថ្មី ទំនងនឹងផ្លាស់មកកាន់ក្របខណ្ឌ Premier League នៅពេលដែលគេឈានចូលវ័យ១៨ឆ្នាំ នៅរដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Yan Couto 
កីឡាករ Yan Couto 

ក្លិប Coritiba ដែលលេងនៅលីគលំដាប់ទីពីររបស់ប្រេស៊ីល នឹងមិនទទួលបានភាគរយជុំវិញការផ្ទេរនោះទេ ប៉ុន្តែអាចទទួលបានកញ្ចប់ថវិការរង្វាន់បន្ថែម ៥លានផោន បើសិនជា Couto បង្ហាញទម្រង់លេងបានល្អ។

Couto គឺជាកីឡាករវ័យក្មេងម្នាក់ដែលមានទេពកោសល្យរបស់ប្រេស៊ីល ហើយត្រូវបានរាយការណ៍កាលពីខែមុនមកថា ក្លិបកាំភ្លើងធំ Arsenal បានដាក់ការចាប់អារម្មណ៍មកលើរូបគេ ដើម្បីនាំយកទៅជំនួសកន្លែងរបស់ Hector Bellerin។

កីឡាករ Yan Couto (អាវលឿង) 
កីឡាករ Yan Couto (អាវលឿង) 

កាលពីឆ្នាំមុន Couto បានជួយឲ្យក្រុមជម្រើសជាតិប្រេស៊ីលអាយុក្រោម១៧ឆ្នាំ គ្រងតំណែងជើងឯកពានរង្វាន់ U-17 World Cup ហើយទម្រង់លេងរបស់គេត្រូវបានសារព័ត៌មានល្បីៗជាច្រើន ប្រៀបប្រដូចទៅនឹងរៀមច្បង Dani Alves។

កីឡាករ Dani Alves
កីឡាករ Dani Alves

សូមបញ្ជាក់ថា ក្រៅពីក្លិបយក្សនៅអង់គ្លេសទាំងពីរខាងលើ កីឡាករវ័យក្មេង Couto ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបអ្នកមានបុណ្យ Barcelona និងក្លិបលេងនៅលីគកំពូលអាល្លឺម៉ង់ Bayer Leverkusen ផងដែរ៕

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T