គ្រួសារសម័យថ្មីដ៏ឆ្លាតវៃ ត្រូវតែជ្រើសយកទូទឹកកក Samsung Side By Side!

//s5.kh1.co/4c/4cd8c34f41946dc7a1b8d06350695d99b7cdbb5f.jpg
បច្ចេកវិទ្យា

 ២៥-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មិនថាស្ត្រីមេផ្ទះ ឬមេគ្រួសារនោះទេ គឺតែងតែប្រាថ្នាចង់បាននូវការរស់នៅមួយដែលប្រកបដោយសុខុមាលភាព និងភាពងាយស្រួល។

ភ្នំពេញ៖ មិនថាស្ត្រីមេផ្ទះ ឬមេគ្រួសារនោះទេ គឺតែងតែប្រាថ្នាចង់បាននូវការរស់នៅមួយដែលប្រកបដោយសុខុមាលភាព និងភាពងាយស្រួល។ ដូច្នេះហេតុអ្វីត្រូវចាំបាច់ត្រូវចំណាយពេលវេលាដ៏សំខាន់ និងមានតម្លៃទៅផ្សារទិញម្ហូប បន្លែ ផ្លែឈើ ត្រីសាច់ ភេសជ្ជៈរាល់ថ្ងៃនោះ? ប្រាកដណាស់វាជារឿងដ៏គួរឱ្យធុញទ្រាន់ និងធ្វើឱ្យយើងខាតពេលវេលាច្រើន ហើយចំណាយលើថ្លៃធ្វើដំណើរក៏ច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទូទឹកកក Samsung Side By Side
ទូទឹកកក Samsung Side By Side

ប៉ុន្តែឥឡូវនេះលោកអ្នកឈប់បារម្ភទៀតទៅ ជាមួយនឹងទូទឹកកក Samsung Side By Side ជួយឱ្យការរស់នៅ និងគុណភាពជីវិតរបស់យើងពោរពេញដោយផាសុកភាព ព្រោះ Side By Side មានរាងស្អាតទាក់ទាញ ពណ៌កាលីបស៊ីវីល័យ ផ្ទៃខាងក្នុងធំទូលាយអាចផ្ទុកបានច្រើនមានមុខងារ FlexZone™ ដែលអាចកំណត់ភាពត្រជាក់តាមផ្នែកនីមួយៗ និងតាមប្រភេទនៃរបស់ដែលយើងត្រូវការរក្សាទុក ដោយអាចបញ្ចេញភាពត្រជាក់បាន ៣ ផ្នែកផ្សេងគ្នា ហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឺមានការធានាជូនរហូតដល់ទៅ ១០ឆ្នាំទៀតផង។ យ៉ាងម៉េចដែរ? ឡូយអត់?

ទូទឹកកក Samsung Side By Side
ទូទឹកកក Samsung Side By Side

កាន់តែពិសេសនោះគឺ បច្ចេកវិទ្យា Deodorizing Filter លោកអ្នកលែងខ្វាយខ្វល់ពីការឆ្លងក្លិន ឬទូទឹកកកធុំក្លិនទៀតឡើយ ដោយឡែកបើនិយាយពីផ្ទៃខាងក្នុងវិញយើងអាចដាក់បន្លែត្រីសាច់ ផ្លែឈើ និងគ្រឿងឧបភោគបរិភោគផ្សេងទៀតបានច្រើនសឹងតែ ១សប្តាហ៍ ឬ១០ថ្ងៃ ចំាឡើងផ្សារម្តងក៏បាន។

ទូទឹកកក Samsung Side By Side
ទូទឹកកក Samsung Side By Side

ហើយអ្វីដែលពិសេសបំផុតនោះគឺ Samsung Side by Side បំពាក់នូវបច្ចេកវិទ្យា Twin Cooling TDM ដែលធ្វើឱ្យផ្ទៃខាងក្នុងមានភាពស្ងួតក្នុងកម្រិតត្រឹមត្រូវ និងរក្សាសីតុណ្ហភាពត្រជាក់ក្នុងទូទឹកកកបានត្រឹមត្រូវតាមស្តង់ដានៃសំណើម (world best 71% of humidity) ជួយរក្សាភាពស្រស់បានយូរ និងរស់ជាតិនៃបន្លែ ផ្លែឈើ ត្រីសាច់ និងភេសជ្ជៈផ្សេងៗបានយ៉ាងល្អឥតខ្ចោះ។ ឡូយហ្អេ៎…! អែមហួសតែម្តង! អ៊ីចឹងនៅចាំអីទៀត? ផ្លាស់ប្តូរមកកាន់ជីវិតដ៏ទំនើបទាន់សម័យជាមួយទូទឹកកក Samsung Side By Side ឥឡូវនេះភ្លាមទៅ។

ទូទឹកកក Samsung Side By Side
ទូទឹកកក Samsung Side By Side

ដើម្បីចង់ជ្រាបឱ្យកាន់តែច្បាស់សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង ឬដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកក៏អាចទំនាក់ទំនងមកកាន់លេខ៖ 1800 203 232៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T