ក្ដុកក្ដួល! តារាល្បីៗ ឈរសម្រក់ទឹកភ្នែក​ ក្នុងពិធីគោរពការចងចាំ អតីតវីរបុរសបាល់បោះ Kobe Bryant

//s5.kh1.co/cf/cf2d966663ab3c85b1df5d48c4a598b8afc5603f.jpg
នារី

 ២៥-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ពិធីរំលឹកអនុស្សាវរីយ៍គោរពការចងចាំរបស់Kobe Bryant បានទាក់ទាញការចាប់អារម្មណ៍ពី សំណាក់សាធារណជន ទូទាំងពិភពលោកដោយប្រមូលផ្តុំនូវតារាល្បីៗ។

បរទេស៖ នាល្ងាចថ្ងៃទី ២៤ ខែកុម្ភៈ ត្រូវនឹង ព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ តាមម៉ោងនៅ ប្រទេសកម្ពុជា មានពិធីគោរពការចងចាំរបស់ អតីតវីរបុរសបាល់បោះ Kobe Bryant ត្រូវបានប្រារព្ធធ្វើឡើង ជាផ្លូវការនៅឯ Staples Center ទីក្រុង Los Angeles ដែលទទួលបានការចាប់អារម្មណ៍ពី សំណាក់អ្នកគាំទ្រជាច្រើន នៅជុំវិញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីនេះដែរ ត្រូវបានធ្វើឡើងក្នុងទ្រង់ទ្រាយធំ ដោយមានការចូលរួមពី តារាបាល់បោះ ដ៏មានឥទ្ធិពលទាំងអស់ដូចជា Michael Jordan Shaquille O'Neal …រួមទាំងតារាល្បី ៗ ដូចជា Jennifer Lopez នាង Kim Kardashian និង Kanye West អមដោយ Beyonce ហើយ Alicia Keys ។ លើសពីនេះ ក៏មានវត្តមាន លោក Alex Rodriguez ជាពិធីករដ៏ល្បីល្បាញ ព្រមទាំងអ្នកទស្សនា ២០០០០នាក់ បន្ថែមទៀត។

ក្នុងនោះដែរ នាកិច្ចចាប់ផ្ដើមនៃ ពិធីគោរពការចងចាំអនុស្សាវរីយ៍ ភរិយារបស់Kobe Bryant នាង Vanessa Bryant បានធ្វើឱ្យអ្នកទស្សនារំជួលចិត្ត ជាមួយនឹងសុន្ទរកថា រយៈពេល ២១នាទី អំពីការចងចាំជាមួយស្វាមីនិងកូនស្រី។ បន្ថែមពីនេះ វីរបុរសបាល់បោះ Michael Jordan ក៏បានស្រក់ទឹកភ្នែក នៅលើឆាក និយាយអំពីមិត្តភាពរបស់គាត់ជាមួយ Kobe ហើយ Jennifer Lopez ក៏មិនអាចលាក់អារម្មណ៍របស់នាង នៅមុខទស្សនិកជនបាននោះដែរ។

ចំណែកឯ តារាចម្រៀង ដ៏មានឥទ្ធិពល ទាំងពីរគឺ Alicia Keys និង Beyonce បានធ្វើឱ្យទស្សនិកជន រាប់ម៉ឺននាក់ ស្រក់ទឹកភ្នែកដោយសំលេង និងការដាក់អារម្មណ៍ ទប់ទឹកភ្នែកមិនបាន អមជាមួយបរិយាកាស នៅមជ្ឍមណ្ឌល Staples មានសភាពស្ងប់ស្ងាត់ផងនោះ មើលទៅទិដ្ឋភាពទាំងមូល ពិតជាក្ដុកក្ដួលក្រៃលែង។ 

គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ ដ៏គួរឱ្យសោកសៅ បានកើតឡើង កាលពីថ្ងៃទី ២៦ ខែមករា ដែលបានធ្វើឱ្យកីឡាករបាល់បោះ Kobe Bryant កូនស្រី Gianna និងជនរងគ្រោះ នាក់ទៀតបានស្លាប់ក្នុងហេតុការណ៍ ដ៏អាក្រក់មួយនោះ ហើយបានបង្កភាពភ្ញាក់ផ្អើល ដល់អ្នកគាំទ្រនៅជុំវិញពិភពលោក ដែលពិតជាសោកស្តាយ ក្រោយពេលបាត់បង់វីរបុរសបាល់បោះ ជារៀងរហូត៕

សូមទស្សនារូបភាព ទិដ្ឋភាពប្រារព្វពីធី៖ 

ទិដ្ឋភាពប្រារព្វពីធី
ទិដ្ឋភាពប្រារព្វពីធី
ទិដ្ឋភាពប្រារព្វពីធី
ទិដ្ឋភាពប្រារព្វពីធី
ទិដ្ឋភាពប្រារព្វពីធី
ទិដ្ឋភាពប្រារព្វពីធី
ទិដ្ឋភាពប្រារព្វពីធី
ទិដ្ឋភាពប្រារព្វពីធី
ទិដ្ឋភាពប្រារព្វពីធី
ទិដ្ឋភាពប្រារព្វពីធី
Kobe Bryant កាលនៅរស់
Kobe Bryant កាលនៅរស់
Kobe Bryant និងកូនស្រី កាលនៅរស់
Kobe Bryant និងកូនស្រី កាលនៅរស់
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T