ក្រោយពីត្រូវគេរិះគន់រឿងពណ៌សក់ Lisa បង្ហាញខ្លួនក្នុងស្ទាយ៏ថ្មី! ធ្វើឲ្យអ្នកជេរនាងបិទមាត់ជិតឈឹង

//s5.kh1.co/74/7414ca71497b96827e7d81456c6b727bd5adde93.jpg
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្របពេលដែលនៅក្នុងបណ្ដាញអ៊ីនធើណែត មានអ្នករិះគន់ថា ម៉ូតសក់ពណ៌ខ្មៅវែង មិនសាកសមនឹងនាងនោះទេ! ស្រាប់តែ Lisa បញ្ចេញរូបថត ២សន្លឹកនេះ ធ្វើឲ្យអ្នករិះគន់ស្ងាត់មាត់ឈឹង។

កូរ៉េខាងត្បូង ៖ អ្នកណាមិនស្គាល់ តារាស្រីដ៏ល្បី Lisa សមាជិកក្រុម BLACKPINK ដែលមានភាពល្បីល្បាញ ព្រមទាំងទទួលបាន ការគាំទ្រយ៉ាងខ្លាំងនៅក្នុងវិស័យ K-POP បច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាស្រីរូបនេះ ត្រូវបានគេកត់សម្គាល់ឃើញថា នាងតែងតែបង្ហាញស្ទីលតែងខ្លួនទាន់សម័យ ទាំងសម្លៀកបំពាក់ មុខមាត់ ព្រមទាំងម៉ូតសក់របស់នាងផងដែរ។

កាលពីពេលថ្មីៗនេះ Lisa បានផ្លាស់ប្តូរស្ទីលថ្មី ជាមួយនឹងម៉ូតសក់ពណ៌ខ្មៅវែង ដែលពោរពេញទៅដោយភាពជាស្ត្រី។

ទោះបីជាយ៉ាងនេះក្ដី ក្រោយពីនាងបានបង្ហាញខ្លួន នៅឯព្រលានយន្តហោះមក ក៏ត្រូវបានអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន បានរិះគន់ថា ម៉ូតសក់ថ្មីមួយនេះ មិនសាកសមនឹងនាងនោះទេ ខុសពីម៉ូតសក់ពីមុនៗ។

យ៉ាងណាមិញ ស្របពេលដែលមនុស្សជាច្រើន កំពុងតែជជែកវែកញែកអំពីបញ្ហានេះ ស្រាប់តែ តារាស្រី Lisa បានបញ្ចេញរូបថត ២សន្លឹក នៅលើបណ្ដាញ Instagram ដោយមិនបានប្ដូរពណ៌សក់នោះទេ គ្រាន់តែធ្វើម៉ូតសក់ថ្មីថែមពីលើសក់ពណ៌ខ្មៅ ប៉ុន្តែមើលទៅរឹតតែទាក់ទាញយ៉ាងចម្លែក ធ្វើឲ្យអ្នករិះគន់ស្រាប់តែស្ងាត់មាត់ជ្រាបតែម្ដង៕

ចង់ជ្រាបច្បាស់​ សូមទស្សនារូបភាពខាងក្រោម៖

Lisa
Lisa
Lisa
Lisa
Lisa
Lisa
Lisa
Lisa
Lisa លេងម៉ូតសក់ថ្មី
Lisa លេងម៉ូតសក់ថ្មី
Lisa លេងម៉ូតសក់ថ្មី
Lisa លេងម៉ូតសក់ថ្មី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T