ភ្នំពេញ៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ សមាគមស្ថាបត្យករថៃ គាំទ្រដោយមូលនិធិមហាក្សត្រ (ASA) និង ក្រុមហ៊ុនរៀបចំពិព័រណ៍ (NEO) បានធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសចាប់ផ្តើមពិព័រណ៍ស្ថាបត្យកម្មលើកទី៣៤ ជាពិព័រណ៍ស្តីពីបច្ចេកវិទ្យាសាងសង់អគារធំបំផុតប្រចាំតំបន់អាស៊ាន ដែលមានឈ្មោះថា “Architect’20 ក្រោមប្រធានបទ “ការផ្តោតជាថ្មីលើបេតិកភណ្ឌ” ដែលនឹងផ្តោតលើស្ថាបត្យកម្មបេតិកភណ្ឌ និងការអភិរក្សនូវស្ថាបត្យកម្មទាំងនោះ។ ការតាំងពិព័រណ៍នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នៅសាលឆាលេនជឺ (Chanllenger Hall) ១-៣ នៃមជ្ឈមណ្ឌលពិព័រណ៍អ៊ីមផេក (IMPACT Exhibition Center) ដែលស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីផ្សារសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានគេប៉ាន់ស្មានថានឹងមានការរីកចម្រើនជាលំដាប់ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ ដែលនេះជាកត្តាដ៏ចម្បងក្នុងការជម្រុញឲ្យមានការរីកលូតលាស់លើវិស័យស្ថាបត្យកម្ម ជាពិសេសក្នុងរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើសំណង់អគារថ្មីៗ អគារខ្ពស់ៗ ផ្សារទំនើប កាស៊ីណូ បុរី និងខុនដូរទំនើបៗសម្រាប់អ្នកមាន ស្តុកស្តម្ភរស់នៅ ក្នុងរយៈពេលជាងមួយទសវត្សកន្លងមកនេះ។ គម្រោងទីក្រុងរណបទាំងប្រាំពីរនឹងសាងសង់រួចរាល់ក្នុងរយៈពេលប្រមាណជា ១០ឆ្នាំ ទៅ ១៥ឆ្នាំ ខាងមុខលើ ផ្ទៃដីសរុបប្រមាណជិត ៨,០០០ ហិកតា ឬស្មើនឹង ១២% នៃផ្ទៃដីសរុបរបស់រាជធានីភ្នំពេញ។
កម្ពុជា ជាទឹកដីដ៏អច្ឆរិយដែលផ្តល់ជូនអ្នកទេចរនូវអារម្មណ៍ដ៏ស្រស់ស្រាយ។ ទីក្រុងនេះមានអគារដែលមានអាយុកាលជាង៥០ឆ្នាំជាច្រើនដូចជាអគារសាលាក្រុងភ្នំពេញ អគារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគារវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលជារូបភាពមួយជម្រុញឲ្យមានការអភិរក្សលើអគារដែលមានវប្បធម៌ និងវ័យចំណាស់ៗដទៃទៀតនៅទូទាំងប្រទេស។


លោក បណ្ឌិត Vasu Poshyanandana ប្រធានគណៈកម្មាធិការ “Architect’20” បានលើកឡើងថា
ការរៀបចំពិព័រណ៍ “Architect’20 ក្រោមប្រធានបទ “ការផ្តោតជាថ្មីលើបេតិកភណ្ឌ” មានគោលបំណងបង្ហាញជូនសាធារណជនឲ្យស្វែងយល់ និងស្គាល់អំពីទស្សានទាននានានៃបេតិកភណ្ឌ ក្រោមរូបភាពខុសៗគ្នា។ មនុស្សភាគច្រើនប្រហែលជាយល់ថាការអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌ គឺជាទំនួសខុសត្រូវរបស់មន្ត្រីរាជការ ឬមន្ត្រីអភិរក្ស ហេតុនេះការងារអភិរក្សមិនមែនជាទំនួលខុសត្រូវរបស់ពួកគេឡើយ។ ប៉ុន្តែផ្ទុយទៅវិញ សម្បត្តិបេតិកភណ្ឌផ្សារភ្ជាប់ នឹងការរស់នៅប្រចាំថ្ងៃរបស់ពួកយើងរាល់គ្នា ហើយទាមទារឲ្យមានការអភិរក្សពីសំណាក់មនុស្សគ្រប់រូប ដោយមិនប្រកាន់ឋានៈ ឬតួនាទីអ្វីឡើយ។ ជាឧទាហរណ៍ ម្ចាស់ផ្ទះដ៏ចំណាស់មួយខ្នង ដែលត្រូវការការជួសជុល ប្រាកដជាចង់បាននូវព័ត៌មានពាក់ព័ន្ធនឹងរបៀបនៃការប្រើប្រាស់សម្ភារ និង វិធីសាស្រ្តសាងសង់ឱ្យបានត្រឹមត្រូវ ក៏ដូចជាតម្លៃផងដែរ។ ដូចគ្នានេះដែរ វិធីជួសជុលអគារចំណាស់មួយដ៏ត្រឹមត្រូវ នឹងជួយបង្កើតឱកាសអាជីវកម្មថ្មី ព្រមទាំងបន្ថែមតម្លៃសម្រាប់សហគមន៍ និងសង្គមជាតិផងដែរ ដូចដែលយើងបានឃើញនូវសហគមន៍ដែលត្រូវបានច្នៃប្រឌិតចេញពីតំបន់ដែលមានអាយុកាលចំណាស់ៗ នៅទូទាំងប្រទេស។


ពិព័រណ៍ដែលរៀបចំដោយ ASA គ្របដណ្តប់លើផ្ទៃដីប្រមាណជា ៥,០០០ ម៉ែត្រក្រឡា ដែលបង្កភាពងាយស្រួលឲ្យអ្នកចូលរួម អាចទស្សនានូវពិព័ណ៍ផ្សេងៗ រួមមាន៖
· ពិព័រណ៍ស្នាដៃ និងសម្បត្តិបេតិកភណ្ឌ ដែលបង្ហាញពីការប្រើប្រាស់សម្ភារបុរាណៗដ៏កម្រ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការសាងសង់។ ចំណេះដឹងផ្នែកស្ថាបត្យកម្មដ៏អាថ៌កំបាំងកាលពីសតវត្សមុនៗក៏ត្រូវដាក់បង្ហាញនៅក្នុងពិព័រណ៍នេះផងដែរ។ លោកអ្នកអាចចូលមើលកន្លែងថតភាពយន្ត ដើម្បីទស្សនាភាពយន្តខ្លីៗស្តីពីបេតិកភណ្ឌ ចំនួន ៦៣រឿង ដែលត្រូវបានធ្វើឡើងតាមរយៈការធ្វើបទសម្ភាសន៍លើបុគ្គលចំនួន ៦៣រូប ក្រោមប្រធានបទ ការអភិរក្សតំបន់បេតិកភណ្ឌ។
· ពិព័រណ៍តាមប្រព័ន្ធអនឡាញស្តីពីវិបត្តិបេតិកភណ្ឌដែលពិភាក្សាលើប្រធានបទសំខាន់ៗតាមរយៈប្រព័ន្ធបណ្តាញសង្គមរួមមាន៖ ការរុះរើតំបន់បេតិកភណ្ឌ និងការជួសជុលកែ លម្អប្រាសាទបុរាណដោយមិនបានជូនដំណឹងជាមុន ជាដើម។
· ការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មប្រចាំឆ្នាំ នឹងរៀបចំឡើងក្នុងព្រឹត្តិការណ៍នេះ ដើម្បីលើកតម្កើងការប្រកួតប្រជែងស្ថាបត្យកម្មជាតិ ក្រោមប្រធានបទ ‘បេតិកភណ្ឌប្រចាំថ្ងៃ’ ។
· ពិព័រណ៍ផ្សេងៗរួមមាន៖ ពិព័រណ៍ពានរង្វាន់របស់ ASA ប្រចាំឆ្នាំ២០២០ ដែលស្នាដៃរបស់ជ័យលាភីនៃពានរង្វាន់របស់ ASA ត្រូវបានដាក់បង្ហាញ, ពិព័រណ៍ពានរង្វាន់ការអភិរក្សសិល្បៈ និងស្ថាបត្យកម្ម ដែលការវិនិច្ឆ័យក្នុងឆ្នាំនេះត្រូវបានទទួលស្គាល់ថាអនុលោមតាមគោលការណ៍នៃពានរង្វាន់អង្គការយូណេស្កូអាស៊ីប៉ាស៊ីហ្វិក, និងពិព័រណ៍ស្តីពីសម្បត្តិបេតិកភណ្ឌដែលកំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ ដែលនិស្សិផ្នែកស្ថាបត្យកម្មត្រូវបានផ្តល់ឱកាសឲ្យធ្វើការបង្ហាញនូវគោលគំនិតស្តីពីការស្តារឡើងវិញ និងការថែរក្សាអគារបេតិកភណ្ឌដែលមានស្រាប់ ដែលស្ថិតនៅតំបន់ជុំវិញសាលារៀនរបស់ពួកគេ។
សកម្មភាពផ្សេងៗទៀតរួមមាន ASA Clinic (Mobaan Asia) ដែលមានអ្នកជំនាញរង់ចាំផ្តល់ការប្រឹក្សាយោបល់ទាក់ទងនឹងការរចនា និងសាងសង់។ ASA Place គឺជាទីតាំងដែលពោរពេញទៅដោយសកម្មភាពនានា សម្រាប់បង្ហាញជូនសាធារណជនទស្សនាបណ្តើរ និងពិភាក្សាគ្នាបណ្តើរក្នុងរយៈពេលចំនួន ៦ថ្ងៃ។ ការធ្វើបទបង្ហាញអំពីបច្ចេកវិទ្យាចុងក្រោយសម្រាប់ការងារអភិរក្សរួមមាន ការប្រើប្រាស់ឧបករណ៍រុករកប្រភេទ 3D ក៏ត្រូវបានដាក់បង្ហាញផងដែរ។ អ្នកចូលរួមទស្សនា ពិសេសស្ថាបត្យករ អាចចូលរួមបញ្ចេញមតិក្នុងវេទិកា ASA ដើម្បីធ្វើការពិភាក្សាស្តីពីព្រឹត្តិការណ៍ថ្មីៗដែលបានកើតឡើងពាក់ព័ន្ធនឹងវិស័យស្ថាបត្យកម្មអន្តរជាតិ។

ប្រធានបទ “ការផ្តោតជាថ្មីលើបេតិកភណ្ឌ” មានបំណងទាក់ទាញចំណាប់អារម្មណ៍សាធារណជនឲ្យក្រឡេកមកមើលលើសម្បត្តិបេតិកភណ្ឌ ក៏ដូចជាបញ្ជ្រាបនូវចក្ខុវិស័យ និងការយល់ដឹងរបស់យើងទៅក្នុងប្រធានបទ។ ប្រធានបទនេះក៏មានគោលបំណងចង់បង្ហាញពីភាពដែលអាចធ្វើទៅបានដើម្បីឲ្យមានសហត្ថិភាពរវាងសហគមន៍ និងតំបន់បេតិកភណ្ឌនានា ដើម្បីចូលរួមថែរក្សា ការពារនូវគុណតម្លៃនៃអគារចាស់ៗ និងដើម្បីជម្រុញឲ្យមានភាពស្របគំនិតគ្នារវាងអ្នកមានគោលគំនិតផ្ទុយគ្នាលើការងារអភិរក្សនេះ។ ពិព័រណ៍នេះមានបំណងពង្រីកនូវការយកចិត្តទុកដាក់របស់សាធារណជនលើវិស័យស្ថាបត្យកម្ម និងបញ្ជ្រាបចំណេះដឹងដល់អ្នកចូលរួមទស្សនាគ្រប់រូបដោយមិនគិតពីអាយុ និងឋានៈ ដើម្បីលើកទឹកចិត្តឲ្យពួកគេធ្វើការពិចារណាឡើងវិញពីភាពជាម្ចាស់កម្មសិទ្ធិរបស់ពួកគេលើសម្បត្តិបេតិកភណ្ឌ។ ពិព័រណ៍នេះក៏មានបំណងគៀងគរការចែករំលែករបស់សាធារណជនលើការងារអភិរក្ស និង កេរ្តិ៍ដំណែលនៃសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ថ្ងៃអនាគត” ដោយលោកបណ្ឌិត Vasu។
លោក Sakchai Pattarapreechakul នាយកក្រុមហ៊ុនពិព័រណ៍ NEO និងជាសមាជិកមួយរូបនៃ គណៈកម្មាធិការ “Architect’20” បានបង្ហាញអំពីវឌ្ឍនៈភាពចុងក្រោយនៃព្រឹត្តិការណ៍ ដោយបាន លើកឡើងថា៖
“ឆ្នាំនេះ ក្រុមហ៊ុន NEO បានដាក់ផែនការផ្សព្វផ្សាយជាយុទ្ធសាស្រ្តនូវព្រឹត្តិការណ៍ជាមួយនិមិត្តរូបនៃការតាំងពិព័រណ៍ស្តីពីស្ថាបត្យកម្ម សម្ភារ និងបច្ចេកវិទ្យាសាងសង់ជាលក្ខណៈអន្តរជាតិ។ យើងនឹងរៀបចំការតាំងពិព័រណ៍លើផ្ទៃដីប្រមាណជិត ៧៥,០០០ ម៉ែត្រក្រឡា។ ថ្មីៗនេះ យើងបានកែលម្អការធានារបស់យើង និងដំណោះស្រាយអ៊ីនធើណែតសម្រាប់គ្រប់កិច្ចការដើម្បីគាំទ្រដល់អ្នកតាំងពិព័ណ៍ជាតិ និងអន្តរជាតិ។ យើងមានអ្នកតាំងពិព័រណ៍មកពីអឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី រុស្សី កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ជប៉ុន ឥណ្ឌា ចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលមានចំនួនសរុបប្រមាណជា ៨៥០ ក្រុមហ៊ុន។ គិតមកទល់ពេលបច្ចុប្បន្ននេះ ៩០% នៃទីតាំងពិព័រណ៍របស់យើងត្រូវកក់ទុកដោយក្រុមហ៊ុនជាតិ និងអន្តរជាតិ រួមមាន៖ AT EAST DESIGN, BANGKOK ROAD LIGHTING, CERAMIQUE, CHAMPACA, CNP PLASTIC INDUSTRIES, CRISTINA VRH, COTTO, DP CERAMIC, DELTA, DOS, DURAGRES, EDL, EE&C, EPSON, FORMICA, HAFELE, HI-KOOL, HP, LAMINA FILMS, JORAKAY, KOHLER, LAMPTITUDE (PEMCO), LED ON HOME, LEOWOOD, LIGMAN LIGHTING, MITSUBISHI ELECTRIC KANG YONG WATANA, OPPLE, PANASONIC, POLYMER MASTER, SATS, SCG, SEACON HOME, SIAM YAMATO STEEL, TAK, TPI POLENE, TS-TEAK, UTTHAYAN, WATTANA, WDC ជាដើម។

ព្រឹត្តិការណ៍នេះក៏រួមបញ្ចូលនូវកម្មវិធី Inno-Talk ដែលផ្តោតលើការជជែកវែកញែកនៃរបកគំហើញថ្មីៗ ដែលតុនៃកិច្ចពិភាក្សាសុទ្ធតែជាគ្រូ សាស្រ្តាចារ្យល្បីៗនឹងបង្ហាញអំពីគំនិតយោបល់លើការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់ក្នុងការងារស្ថាបត្យកម្ម និងសំណង់។ អ្នកទស្សនាក៏អាចចូលរួមក្នុង “កម្មវិធីអ្នកទិញ” រួចជួបជជែកជាមួយនិងអ្នកតាំងពិព័រណ៍ដើម្បីទទួលបាននូវឱកាសអាជីវកម្ម និងក្លាយខ្លួនជាតំណាងចែកចាយក្នុងតំបន់សម្រាប់ការងារផ្គត់ផ្គង់ជាអន្តរជាតិមកក្នុងទីផ្សារអាស៊ី។ បន្ថែមលើសពីនេះទៀត ពិព័រណ៍នេះក៏មានបង្ហាញផងដែរពីការដាក់ឲ្យដំណើរការជាលើកដំបូងនូវផ្ទះឆ្លាតវៃ ដោយមានការធ្វើបទបង្ហាញអំពីផ្ទះគំរូដែលមានសណ្ឋានជា ផ្ទះឆ្លាតវៃសម្រាប់ការរស់នៅឆ្លាតវៃ ដើម្បីបំពេញនូវតម្រូវការនៃរបៀបរស់នៅនាពេលបច្ចុប្បន្ន។
សូមចូលរួមពិព័រណ៍ “Architect’20” ដើម្បីស្វែងយល់បន្ថែមអំពីស្ថាបត្យកម្មបេតិកភណ្ឌនៅទូទាំងសកលលោក ដោយប្រើប្រាស់បច្ចេកវិទ្យា និងរបកគំហើញចុងក្រោយបង្អស់ក្នុងការសាងសង់ និងសម្ភារសំណង់ ក៏ដូចជាដើម្បីទស្សនានូវសកម្មភាពនានាដ៏គួរឲ្យចាប់អារម្មណ៍នៃព្រត្តិការណ៍ប្រចាំឆ្នាំនេះ” គោរពអញ្ជើញដោយ លោក Sakchai៕
