អាជ្ញាធរ​ក្នុងទីក្រុងវូហាន នឹងបញ្ជូនអ្នកជំងឺកូរ៉ូណាដែលជាសះស្បើយឱ្យទៅនៅដាច់​គ្នារយៈពេល ១៤ ថ្ងៃបន្ថែមទៀត

//s5.kh1.co/7b/7b2e6b1b06d725d9868364f1001c2ac9fe1dbd80.jpg
សង្គម

 ២៥-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

​អ្នកជំងឺកូរ៉ូណាដែលជាសះស្បើយ នឹងត្រូវបញ្ជូនឱ្យទៅនៅដាច់​គ្នារយៈពេល ១៤ ថ្ងៃបន្ថែមទៀត ដើម្បីធ្វើការតាមដានអាការៈជំងឺ

ចិន៖ កាលពីថ្ងៃសៅរ៍ អាជ្ញាធរនៅក្នុងទីក្រុងវូហានបាន​ដាក់ចេញនូវវិធានការណ៍ថ្មីមួយ ​សំរាប់អ្នកជំងឺកូរ៉ូណាដែល​បានទទួលការព្យាបាលជាសះស្បើយ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃបន្ថែមទៀត ក្រោយ​ក្រុមគ្រូពេទ្យបានធ្វើតេស្តរកឃើញថា អ្នកជំងឺមួយចំនួន​ ដែលចេញពី​មន្ទីរពេទ្យក្រោយ​ជាសះស្បើយ​ពីជំងឺ គឺបានផ្ទុកវីរុសកូរ៉ូណាម្តងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកជំងឺសប្រមាណ ២៧, ៤៤៤នាក់ ត្រូវបានគេរាយការណ៍ថា បានជាសះស្បើយពីវីរុសឆ្លងកូរ៉ូណា
អ្នកជំងឺសប្រមាណ ២៧, ៤៤៤នាក់ ត្រូវបានគេរាយការណ៍ថា បានជាសះស្បើយពីវីរុសឆ្លងកូរ៉ូណា

មជ្ឈមណ្ឌល​ត្រួតពិនិត្យនិងព្យាបាលជំងឺឆ្លង​កូរ៉ូណានៅក្នុងទីក្រុង​បានប្រកាសថា ​​អ្នកជម្ងឺទាំងអស់ ដែលត្រូវបានអនុញ្ញាត្តឱ្យចាកចេញពីមន្ទីពេទ្យ​ក្រោយជាសះស្បើយ នឹងត្រូវបញ្ជូន​បន្តឱ្យទៅរស់នៅដាច់ដោយឡែករយៈពេល ២ សប្តាហ៍ ​ដើម្បី​ធ្វើការតាមដានអាការៈជំងឺ និងងាយស្រួលបន្តការព្យាបាល។

អ្នកជម្ងឺដែលត្រូវបានព្យាបាលកំពុងត្រូវបានបញ្ជូនមជ្ឈមណ្ឌលដាក់អ្នកជំងឺដាច់ដោយឡែក ដើម្បីធ្វើការតាមដានជំងឺ
អ្នកជម្ងឺដែលត្រូវបានព្យាបាលកំពុងត្រូវបានបញ្ជូនមជ្ឈមណ្ឌលដាក់អ្នកជំងឺដាច់ដោយឡែក ដើម្បីធ្វើការតាមដានជំងឺ

ការរៀបចំទុកដាក់អ្នក​ជំងឺដែលជាសះស្បើយឱ្យនៅដាច់ដោយឡែកពីគ្នានេះ ត្រូវបាន​ធ្វើឡើងបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញចិន ដែលកំពុងបម្រើការនៅជួរមុខ​បានព្រមានថា អ្នកជំងឺដែលបាន​ទទួលការព្យាបាលជាសះស្បើយក៏នៅតែអាចផ្ទុកវីរុសនេះ ហើយជាពិសេសវាក៏អាចចម្លងទៅ​មនុស្សដ៍ទៃ​ទៀតដែរ។

អ្នកជំងឺជាសះសើ្បយត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ Leishenshan ក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ​ថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២០ 
អ្នកជំងឺជាសះសើ្បយត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ Leishenshan ក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ​ថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២០ 

លោកវេជ្ជបណ្ឌិត Zhao Jianping ដែលជាប្រធានក្រុម​​កំពុងធ្វើការនៅជួរមុខ​ទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកូរ៉ូណា​ក្នុងខេត្តហ៊ូប៉ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖

មានករណីជាច្រើនដែល​ពួកយើងបានរកឃើញថា អ្នកជំងឺនៅតែ​មានដាន​វីរុស​កូរ៉ូណាក្នុង​ខ្លួន​ ​បើទោះបីពួកគេបានទទួលការព្យាបាលជាសះស្បើយក៏ដោយ៕ ហើយរឿងនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ តើយើងត្រូវដាក់អ្នកជំងឺទាំងនោះនៅទីណា? យើងមិនអាចបញ្ជូនអ្នកជំងឺទាំងនោះទៅផ្ទះទេ ព្រោះពួកគេអាចចម្លងមេរោគទៅអ្នកដទៃ ហើយយើងក៏មិនអាចទុកអ្នកជំងឺទាំងនោះនៅក្នុងមន្ទីរពេទ្យដែរ ដោយសារតែវាជាកន្លែងប្រមូលផ្តុំទៅដោយមេរោគ។

Zhao Jianping
មជ្ឈមណ្ឌលតាំងពិព័រណ៍នេះត្រូវបាន​ច្នៃទៅជាមន្ទីរពេទ្យ​ ​ដោយមន្ទីរពេទ្យទាំងអស់ក្នុងទីក្រុងមិនគ្រប់គ្រាន់សំរាប់អ្នកជំងឺ
មជ្ឈមណ្ឌលតាំងពិព័រណ៍នេះត្រូវបាន​ច្នៃទៅជាមន្ទីរពេទ្យ​ ​ដោយមន្ទីរពេទ្យទាំងអស់ក្នុងទីក្រុងមិនគ្រប់គ្រាន់សំរាប់អ្នកជំងឺ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T