ប្លែកខ្លាំង! ក្រោយឃើញ ស៊ូ ស៊ីរីកា ក្នុងឈុតកូនក្រមុំលើកទី១ ពិតជាស្អាតខ្លាំង!

//s5.kh1.co/2d/2d40f8770fbc335f96f24ba2c69e2db4e515635b.jpg
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បច្ចុប្បន្នតារាស្រីរូបនេះ ក៏កំពុងទទួលបានចាប់អារម្មណ៍ច្រើន ពីបណ្តាម្ចាស់កម្មវិធីប្រគំតន្រ្តីជាច្រើន ពិសេសថ្មីៗនេះ តារាស្រីសម្លេងបានរូបនេះ បានរំលេចនូវសម្លៀកបំពាក់កូនក្រមុំដ៏ស្រស់ស្អាតមួយ ដែលធ្វើឲ្យហ្វេនជាច្រើនកោតសរសើរផងដែរ។

ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេងប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា ជាតារាស្រីមួយដួងដែលមានសមត្ថភាពខ្ពស់ដែលអាចបកស្រាយបទចម្រៀងបានគ្រប់ប្រភេទនៃបទចម្រៀង ពិសេសបទចម្រៀងជាភាសាបរទេស គឺតារាស្រីរូបនេះអាចច្រៀងបានយ៉ាងល្អ ស្របពេលដែរប្រជាប្រិយភាពក៏មានការគាំទ្រខ្លាំង រីឯរូបសម្រស់វិញក៏ស្រស់ស្អាតណាស់ មិនចាញ់តារាចម្រៀងរៀមច្បងនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ  ស្របពេលដែលអាជីពសិល្បៈ កំពុងមានភាពរីកចម្រើន កន្លងមកនាងតែងតែ ទទួលបានការលើកសរសើរ ពីអត្តចរិត និងទទួលបានការគាំទ្រច្រើន ពីសំណាក់មហាជនស្ទើរគ្រប់ស្រទាប់វ័យ ខណៈបច្ចុប្បន្នតារាស្រីរូបនេះ ក៏កំពុងទទួលបានចាប់អារម្មណ៍ច្រើន ពីបណ្តាម្ចាស់កម្មវិធីប្រគំតន្រ្តីជាច្រើន។

ពិសេសថ្មីៗនេះ តារាស្រីសម្លេងបានរូបនេះ បានរំលេចនូវសម្លៀកបំពាក់កូនក្រមុំដ៏ស្រស់ស្អាត ប្លែកភ្នែក គួរឲ្យសរសើរ ធ្វើឲ្យហ្វេនៗជាច្រើនមានការសរសើរជាច្រើន ដោយសារតែការតែងខ្លួនរបស់នាង ពិតជាកម្របានឃើញ ជាមួយការតុបតែងខ្លួនបែបនេះ ដល់ពេលស្លៀកពាក់បែបនេះម្ដង គឺស្រស់ស្អាតដូចកូនក្រមុំតុក្កតាយ៉ាងដូច្នោះ។

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T