១គ្រាប់នេះឡូយអស់ស្ទះ! Bruno ស៊ុតគ្រាប់ដំបូងឲ្យ Man UTD ខណៈ Martial ប្រើបច្ចេកទេសបញ្ចប់ទីយ៉ាងអស្ចារ្យ (មានវីដេអូ)

//s5.kh1.co/27/27fc501a8c3121617fbb29bec3bf0615f4b14f28.jpg
កីទ្បា

 ២៤-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Man UTD លត់ Watford ៣-០ ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី២៧

អង់គ្លេស៖ ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់កីឡាករ Bruno Fernandes បានរកគ្រាប់ដំបូងរបស់ខ្លួនឲ្យក្រុម បិសាចក្រហម Manchester United ក្នុងជំនួបយកឈ្នះក្រុម Watford ៣-០ កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ ដែលជាការប្រកួតប្រចាំក្របខណ្ឌ Premier League សប្ដាហ៍ទី២៧។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១គ្រាប់របស់ Bruno
១គ្រាប់របស់ Bruno

ខ្សែបម្រើវ័យ២៥ឆ្នាំ បានផ្លាស់ពីក្រុម Sporting Lisbon មករួមរស់ជាមួយក្រុម Man UTD ដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិន័រវេសលោក Ole Gunnar Solskjaer កាលពីទីផ្សារដោះដូរខែមករាកន្លងទៅ ក្នុងតម្លៃផ្ទេរប្រមាណ ៦១លានដុល្លារ អមជាមួយកិច្ចសន្យារយៈពេល៥ឆ្នាំ។

ហើយកាលពីយប់មិញនេះ នៅកីឡដ្ឋាន Old Trafford ជម្រើសជាតិព័រទុយហ្កាល់ Bruno ជាអ្នករកគ្រាប់ទី១​ ឲ្យក្រុមបិសាចក្រហម តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ។ ខណៈគ្រាប់ទី២ ធ្វើបានដោយម្ចាស់អាវលេខ៩ Anthony Martial ដែលជាការប្រើបច្ចេកទេស ពញ្ញាក់អ្នកចាំទីនឹងខ្សែការពារក្រុម Watford ឆ្កឹះបាល់បញ្ចូលទីយ៉ាងអស្ចារ្យ។​ ចំណែកឯគ្រាប់ទី៣ សម្រេចទីដោយខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ Mason Greenwood ដែលជាការបញ្ជូនបាល់យ៉ាងល្អពីសំណាក់មិត្តរួមក្រុម Bruno Fernandes។

១គ្រាប់របស់ Martial  
១គ្រាប់របស់ Martial  
កីឡាករ Mason Greenwood
កីឡាករ Mason Greenwood

តាមរយៈលទ្ធផល ៣-០ ខាងលើបានជួយក្រុម Man UTD ឡើងមកឈរចំណាត់ថ្នាក់លេខ៥ មាន៤១ពិន្ទុ រក្សាគម្លាតពីក្រុមលេខ៤ Chelsea ត្រឹម៣ពិន្ទុប៉ុណ្ណោះ។

តារាង Premier League
តារាង Premier League

គួរឲ្យដឹងដែរថា វត្តមានរបស់ Bruno កាលពីយប់មិញ ជាការបង្ហាញខ្លួនលើកទី៤ហើយឲ្យ Man UTD ក្នុងនោះគេរួមចំណែករកគ្រាប់បាល់បាន៣គ្រាប់ ពោលគឺស៊ុតបញ្ចូលទី១គ្រាប់និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន២ដង៕

បើចង់ឃើញាការស៊ុតបញ្ចូលទីអស្ចារ្យអស្ចារ្យយ៉ាងណានោះ​ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T