ក្រោយត្រូវបានទម្លាក់តំណែងពីតួឯកមកដើរជាតួរង Bomb Thanin បង្ហាញអារម្មណ៍ពិតបែបនេះ

//s5.kh1.co/29/298f31af091129874b27c291c04c7ed8355befc3.jpg
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ បន្ទាប់ពីរបូតតំណែងជាតួឯកយ៉ាងឆាប់រហ័ស ហើយបានទទួលត្រឹមតំណែងជាតួរងនៅក្នុងរឿងភាគថ្មី Thoung Saneha ដែលកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ មហាជនជាច្រើន ពិសេសគឺអ្នកគាំទ្រតារាសម្តែងប្រុសរូបសង្ហា Bomb Thanin បានសម្តែងមតិងឿងឆ្ងល់ជាច្រើននៅលើបណ្តាញសង្គម ចង់ដឹងថាតើតារាសម្តែងប្រុសរូបនេះមានអារម្មណ៍បែបណាបន្ទាប់ពីបាត់បង់តំណែងជាតួឯកបែបនេះ និងរង់ចាំឲ្យសាមីខ្លួនចេញធ្វើការបកស្រាយដោយផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាសម្តែងក្នុងរឿង Thoung Saneha
តារាសម្តែងក្នុងរឿង Thoung Saneha
Bomb Thanin ក្នុងរឿង Thoung Saneha
Bomb Thanin ក្នុងរឿង Thoung Saneha

ជុំវិញបញ្ហានេះ សាមីខ្លួន លោក Bomb Thanin បានផ្តល់បទសម្ភាសន៍ និងបង្ហាញអារម្មណ៍ពិតរបស់ខ្លួនថា តាមពិតទៅ លោកក៏មិនបានខ្វល់ខ្វាយនឹងតំណែងជាតួឯកដូចកាលពីពេលដែលលោកទើបឈានជើងចូលសិល្បៈដំបូងនោះឡើយ។ ក្នុងនោះ លោកបានចងចាំនូវពាក្យដែលអ្នកដឹកនាំរឿងដ៏ល្បី លោក Pongpat Wachirabunjong តែងនិយាយថា ជាអ្នកសម្តែងល្អម្នាក់គឺអាស្រ័យទៅលើស្នាដៃសម្តែងផ្ទាល់ មិនមែនស្ថិតនៅលើតំណែងជាតួឯក ឬតួរងនោះឡើយ អ្វីដែលយើងគួរផ្តោតសំខាន់ គឺមើលថាតើសាច់រឿង និងតួអង្គដែលយើងត្រូវសម្តែង ល្អមើល ហើយផ្តល់ប្រយោជន៍ដល់សង្គមអ្វីខ្លះ។

Bomb Thanin
Bomb Thanin
Bomb Thanin
Bomb Thanin

ចំពោះតួអង្គដែលលោកបានសម្តែងក្នុងរឿង Thoung Saneha នេះ លោកបានបញ្ជាក់ថាជាតួអង្គដ៏ល្អមួយ ដែលបានផ្តល់នូវតម្លៃអប់រំជាច្រើនដល់សង្គម ជាពិសេសលក្ខខណ្ឌសម្បត្តិរបស់តួអង្គមួយនេះគឺមានលក្ខណៈខុសប្លែកពីតួអង្គដែលលោកធ្លាប់សម្តែងពីមុន ធ្វើឲ្យលោកមានអារម្មណ៍ថាពេញចិត្តនឹងសម្តែងតួមួយនេះ ហើយបើសម្តែងតែតួអង្គដដែលៗនោះ លោកមានអារម្មណ៍ថាធុញ និងគ្មានជួយអភិវឌ្ឍការសម្តែងអ្វីឡើយ។ លោកក៏សូមអរគុណទៅដល់អ្នកគាំទ្រដែលចង់ឲ្យលោកសម្តែងជាតួឯករហូតនោះដែរ តែបើសួរថាមានអារម្មណ៍បែបណា គឺមានអារម្មណ៍មិនខ្វល់ខ្វាយនឹងតំណែងជាតួឯក ឬតួរងអ្វីឡើយ។

មានអ្នកសួរថា តើថ្ងៃខាងមុខអាចមានឱកាសគ្រងតំណែងជាតួឯកទៀតដែរឬទេ លោកបានបញ្ជាក់ថា ត្រូវរង់ចាំការសម្រេចចិត្តរបស់ខាងស្ថានីយ៍ទូរទស្សន៍ និងអ្នកដឹកនាំរឿង តែសម្រាប់លោក គឺលោកចង់បានតួអង្គថ្មីៗ ច្រើនជាងតំណែងតួឯក៕

Bomb Thanin
Bomb Thanin
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T