ភ្នំពេញ៖ សម្លេងហ៊ោកញ្ជ្រៀវ និង ទឹកមុខសប្បាយរីករាយពីអ្នកគំាទ្រ SMALLWORLD SMALLBAND ក្រុមតូច ក្នុងឱកាសនៃការប្រកាសស្វាគមន៍ជាផ្លូវក្រុមចម្រៀងនេះ ជាទូតសុឆន្ទៈរបស់ទឹកក្រូចអាយស៍ បានបញ្ជាក់យ៉ាងច្បាស់អំពីការពេញចិត្ត និងត្រេកអរជាមួយនឹងព្រឹត្តិការណ៍នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា នីរ័ត្ន អ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់ដែលមកចូលរួមកម្មវិធីបានឱ្យដឹងថា៖
«ខ្ញុំរំភើបខ្លាំងមែនទែន ខំមកចាំតាំងពីម៉ោង៣ដើម្បីបានជួបបងៗក្រុមតូច។ អីដែលសំខាន់បានជួបគាត់ផ្ទាល់ហើយបានកាដូឡើងច្រើន និងហត្ថលេខាទៀត»។
សម្រាប់ហ្វេនម្នាក់ទៀត លោក តារាវុធ បានបង្ហាញអារម្មណ៍រំភើបយ៉ាងដូច្នេះថា៖
« និយាយទៅ ខ្ញុំពេញចិត្តការរៀបចំទាំងអស់របស់ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍ ព្រោះអីខ្ញុំហ្នឹងហើយជាអ្នកចូលចិត្តញុំាទឹកក្រូចអាយស៍ ហើយចូលចិត្តក្រុម SMALLWORLD SMALLBAND ខ្លាំងហ្មង។ អីចឹងមកថ្ងៃនេះចំណេញខ្លាំង ហើយសប្បាយខ្លំាង»។
ចំណែក លោក រ៉ុងសុភីដេវីដ សមាជិកក្រុម SMALLWORLD SMALLBAND ក្រុមតូចវិញបានឱ្យដឹងថា៖
«ខ្ញុំពិតជារីករាយ ដែលក្រុមខ្ញុំត្រូវបានជ្រើសរើសជាទូតសុឆន្ទៈរបស់ទឹកក្រូចអាយស៍ ដែលជាភេសជ្ជៈកូឡាដែលទទួលបានការគំាទ្រខ្លាំង ហើយពួកយើងទាំង៤នាក់នឹងនាំមកនូវការកម្សាន្ត ដែលដឹកនាំដោយទឹកក្រូចអាយស៍តាមរយៈការប្រគំតន្រ្តី និង ព្រឹត្តិការណ៍ផ្សេងៗផងដែរ»៕




