មួយកំប៉ុងពី ស្រាបៀរ កម្ពុជា នាំកាដូធំ៥០លានរៀល ក្នុងថ្ងៃទិវានៃក្តីស្រលាញ់ទៅដល់អ្នកកំពង់សោម៤នាក់!

//s5.kh1.co/08/0897f407d004bf5e48bf31206a9bbb1d2543dbe4.jpg
សង្គម

 ២២-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ពិតជាសំណាងមែន អ្នកកំពង់សោម៤នាក់ឈ្នះរង្វាន់ កាដូធំ៥០លានរៀល ក្នុងថ្ងៃទិវានៃក្តីស្រលាញ់ ដែលធ្វើឲ្យពួកគាត់រំភើបខ្លាំងស្ទើតែគ្មានអ្វីប្រៀបផ្ទឹមបាន។

ភ្នំពេញ៖ មួយកំប៉ុងពី​ស្រាបៀរ កម្ពុជា ផ្ដល់​សំណាង​ធំ​ជា​​រង្វាន់​ទឹកប្រាក់​៥០លានរៀល ដល់​​មនុស្ស៤នាក់​​នៅ​ភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែល​នឹង​ត្រូវ​ចែក​គ្នា​ស្មើ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក សេង ​ឡា អ្នកឈ្នះរង្វាន់
  លោក សេង ​ឡា អ្នកឈ្នះរង្វាន់

លោក សេង ​ឡា តំណាងអ្នកឈ្នះទាំង៤នាក់​ បានរៀបរាប់ថា៖

«​ម៉ោងប្រហែល៥ល្ងាច ថ្ងៃទី​១៤ កុម្ភៈ ខ្ញុំ និងមិត្តភ័ក្តិ៣នាក់ទៀតបានជួបជុំគ្នាហូប ស្រាបៀរ កម្ពុជា ស្រាប់តែគាស់កំប៉ុងទី១ក្នុងចំណោមស្រាបៀរ១៥កំប៉ុង ដែលពួកខ្ញុំចូលលុយគ្នាទិញ ក៏ឈ្នះបាន​៥០​លានភ្លាមៗតែម្តង»។

សេង ​ឡា

លោកបន្តថា៖

«​គ្រាន់តែដឹងថាឈ្នះភ្លាម ពួកខ្ញុំហក់ឱបកគ្នាតែម្តង។ ពិតជាសំណាងមែន។ នេះវាដូចជាកាដូថ្ងៃបុណ្យនៃក្តីស្រលាញ់អ៊ីចឹង ហើយពួកខ្ញុំនឹងយកប្រាក់នេះចែកគ្នាស្មើ។ ចំណែករបស់ខ្ញុំ ខ្ញុំនឹងយកទៅជួសជុលផ្ទះ ដែលសរសរឈើកំពុងតែពុកឲ្យប្រសើរជាងមុន»៕

ពិសាដោយការទទួលខុសត្រូវ!

លោក សេង ​ឡា អ្នកឈ្នះរង្វាន់
លោក សេង ​ឡា អ្នកឈ្នះរង្វាន់
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s5.kh1.co/4f/4f18e1810caa3045dedb4142fe61e12389660bb9.jpg

តន្រ្តីទេសចរណ៍ «Brew The Beat» ស្រាបៀរ កម្ពុជា នឹងបន្តដំណើរទៅដល់ខេត្តកំពង់ចាម ជាមួយកំពូលតារាចម្រៀងលោក ឆន សុវណ្ណារាជ និងតារាស្រីប្រុសជាច្រើនទៀតចុងសប្តាហ៍នេះ!

 ០៤-មីនា-២០២០ 
 ២ល្ងាច · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T