ថ្មីទៀតហើយ! តន់ ច័ន្ទសីម៉ា យកបទ«វាលខ្នង» Tempo មកធ្វើ Version ថ្មីកាន់តែពីរោះកប់ (មានវីដេអូ)

//s5.kh1.co/dc/dcaf2b6e748639b76744cc1e4142e2cbabb96f2f.jpg
តារា & កម្សាន្ដ

 ២១-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីប៉ុន្មានម៉ោងមុននេះ តន់ ច័ន្ទសីម៉ា បានចេញនូវបទចម្រៀងថ្មីមួយមានចំណងជើងថា «សាច់ដុំ» ដែលលំនាំចេញពីបទ«វាលខ្នង» របស់ Tempo ជាតារាចម្រៀងរួមផលិតកម្មជាមួយគ្នា ដែលបទនេះជាបទញាក់អារម្មណ៍មែនទែនស្ដាប់ហើយពិតជាពីរោះ។

ភ្នំពេញ៖ ប្រិយមិត្តដែលនិយមតាមដានវិស័យចម្រៀង ប្រាកដជាបានស្គាល់យ៉ាងច្បាស់ណាស់ ពីតារាចម្រៀង តន់  ច័ន្ទសីម៉ា ដែលធ្លាប់ជាអតីតបេក្ខជនប្រឡងចម្រៀង The Voice Cambodia ដោយមិនបានទទួលជ័យលាភីនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែក្រោយមកតារាស្រីរូបនេះបានប្រែខ្លួនបានយ៉ាងល្អ ថែមទាំងបានចូលច្រៀងក្នុងផលិតកម្ម ហ្គាឡាក់ស៊ីឡេងណាវ៉ាត់ត្រា ដែលកន្លងមកនាងទទួលបានការគាំទ្រច្រើននៅក្នុងបណ្ដាញសង្គមនានា ពីសំណាក់យុវវ័យ ដោយសារតែតារារូបនេះមានសមត្ថភាព និងសម្លេងល្អគួរឲ្យសរសើរ ទើបធ្វើឲ្យមានការគាំទ្រច្រើនតាមរយៈបទចម្រៀងពីរោះៗ មួយចំនួនដូចជា « មនុស្សដូចខ្ញុំ» «ខ្ញុំជឿ» «គេនោះជាស្រីកាប់ដាវ»​ និងបទ«ឡានសារ៉ែន» ដែលជាបទកំពុងតែផ្ទុះទទួលបានការគាំទ្រខ្លាំងផងដែរ ។

ជាមួយគ្នានេះដែរ កាលពីប៉ុន្មានម៉ោងមុននេះ តន់ ច័ន្ទសីម៉ា បានចេញនូវបទចម្រៀងថ្មីមួយមានចំណងជើងថា «សាច់ដុំ» ដែលលំនាំចេញពីបទ«វាលខ្នង» របស់ Tempo ជាតារាចម្រៀងរួមផលិតកម្មជាមួយគ្នា ដែលបទនេះជាបទញាក់អារម្មណ៍មែនទែន ស្ដាប់ហើយពិតជាពីរោះ ប្លែកខ្លាំងជាមួយនឹងបទភ្លេងមានលាយជាមួយនឹងខ្លុយជាឧបករណ៍ភ្លេងបុរាណខ្មែរថែមទៀតផង ស្ដាប់ហើយពិតជាពីរោះខ្លាំង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា និង Tempo
តន់ ច័ន្ទសីម៉ា និង Tempo
បទថ្មី តន់ចន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T