ជ័យលាភីពីយុទ្ធនាការ «ការណាត់ជួបដ៏អស្ចារ្យ» បានរកឃើញហើយ! (មានវីដេអូ)

//s5.kh1.co/c4/c4f8c9e186437ed68fbedaf9de078bc27242fe94.jpg
តារា & កម្សាន្ដ

 ២១-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ ភី អិន អិន បានបង្កើតយុទ្ធនាការពិសេសមួយដែលមានឈ្មោះថា «ការណាត់ជួបដ៏អស្ចារ្យ»។

ភ្នំពេញ៖ កាលពីថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ ភី អិន អិន បានបង្កើតយុទ្ធនាការពិសេសមួយដែលមានឈ្មោះថា «ការណាត់ជួបដ៏អស្ចារ្យ» ដោយអនុញ្ញាតិឱ្យអ្នកគាំទ្រធ្វើការបោះឆ្នោតដល់តារា ដែលខ្លួនពេញចិត្តចំនួនបីគូ។ ប្រសិនបើតារាគូណាទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេនឹងក្លាយជាគូជ័យលាភី ហើយគូនេះនឹងត្រូវជ្រើសរើសយកម្នាក់ក្នុងចំណោមអ្នកដែលបានបោះឆ្នោតគាំទ្រគូរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាលទ្ធផលឃើញថា គូដែលទទួលបានជ័យលាភី គឺគូរបស់លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ ដែលជាតារាសម្តែងក្នុងរឿង «អ្នកម៉ាក់វ័យក្មេង» ដែលគូនេះទទួលបានការបោះឆ្នោតគាំទ្ររហូតដល់ទៅជាងប្រាំមួយពាន់នាក់។

  លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ
  លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ

បន្ទាប់ពីបានរកឃើញគូជ័យលាភីហើយ នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះលោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ ក៏បានបានផ្តល់សំណាងយ៉ាងសុក្រិតដល់អ្នកគាំទ្ររបស់ខ្លួន ដោយការចាប់ក្រឡុកឈ្មោះយកតែម្នាក់គត់ក្នុងចំណោមអ្នកគាំទ្រទាំងជាងប្រាំមួយពាន់នាក់ដែលបានបោះឆ្នោតគាំទ្រខ្លួន។

ទីបំផុតការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រជាងប្រាំមួយពាន់នាក់ បានរកឃើញហើយ គឺបានទៅលើឈ្មោះ Kunthea Kunthea

ម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Kunthea Kunthea
ម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Kunthea Kunthea

គូជ័យលាភី និងអ្នកគាំទ្រជ័យលាភីនឹងត្រូវបានញុំាអាហារពេលល្ងាចដ៏រ៉ូមែនទិក និងអស្ចារ្យជាមួយគ្នានៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ហ្គាឌិនស៊ីធី (Garden City) នៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៤:០០ល្ងាចតទៅ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T