ស្អាតប្លែកណាស់! អាង សុជាតា ក្នុងឈុត «ក្សត្រីចតុមុខមង្គលធារាធិបតី» ពិតជាស្អាតលេចធ្លោ!

//s5.kh1.co/2b/2b363fad8369db3505f10aa6d831f051decee747.jpg
តារា & កម្សាន្ដ

 ២១-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អាង សុជាតា ធ្វើឲ្យមហាជនចាប់អារម្មណ៍លើរូបនាងនោះ ពេលគ្រងឈុត «ក្សត្រីចតុមុខមង្គលធារាធិបតី» មើលទៅពិតជាទន់ភ្លន់ និង ស្រស់ស្អាត។

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់តារាស្រីវ័យក្មេង អាង សុជាតា ដែលនាងជាបានឈានជើងចូលសិល្បៈតាំងពីនៅកុមារមកម្ល៉េះ ដោយពេលនេះនាងកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងវិស័យសម្ដែងភាពយន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាស្រីរូបនេះ គេសង្កេតឃើញថានាងមានមុខមាត់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ មិនត្រឹមតែប៉ុណ្ណោះ នាងក៏មានទេពកោសល្យខ្ពស់ អាចសម្ដែងបានយ៉ាងល្អផងដែរ។ ក្នុងនោះដែរ ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបហើយថា បច្ចុប្បន្ននេះ នាងមានភាពមមាញឹកយ៉ាងខ្លាំងជាមួយការងារសម្ដែង និង ថតស្ពតជាដើម។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ យើងឃើញថានាងបានបញ្ចេញរូបប៉ុន្មានសន្លឹក ដោយស្លៀកនៅសម្លៀកបំពាក់បុរាណ គ្រងនៅក្នុងឈុត «ក្សត្រីចតុមុខមង្គលធារាធិបតី» បើមើលទៅតាមរូបភាពនាងពិតជាមានសម្រស់ស្រស់ស្អាត និងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈពេលដែលធ្លាប់តែឃើញនាងស្លៀកពាក់បែបឃ្យូតៗ តែពេលនេះបែរជាមកគ្រងនៅឈុតបុរាណបែបបនេះ ពិតជាប្លែកភ្នែក និងលេចធ្លោខ្លាំង។

ក្រោយពីបានឃើញបែបនេះ ហ្វេនជាច្រើនពិតជាមានការចាប់អារម្មណ៍ខ្លាំង និងសរសើរដល់នាង ដែលនៅក្មេងប៉ុណ្ណឹងសោះ មានរូបសម្រស់ស្រស់ស្អាត ជាពិសេសពេលគ្រងឈុតបុរាណម្តងៗតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

អាង សុជាតា
អាង សុជាតា
អាង សុជាតា
អាង សុជាតា
អាង សុជាតា
អាង សុជាតា
អាង សុជាតា ក្នុងឈុតបុរាណ
អាង សុជាតា ក្នុងឈុតបុរាណ
អាង សុជាតា ក្នុងឈុតបុរាណ
អាង សុជាតា ក្នុងឈុតបុរាណ
អាង សុជាតា ក្នុងឈុតបុរាណ
អាង សុជាតា ក្នុងឈុតបុរាណ
អាង សុជាតា ក្នុងឈុតបុរាណ
អាង សុជាតា ក្នុងឈុតបុរាណ
អាង សុជាតា (ឈូឈូ)
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T