សំណាងមិនមែនមានគ្រប់គ្នា មើលតែសក្ខណា ពរពោះកូនទី២ ហើយអាយុក៏ច្រើន តែរាង និងមុខវិញ កុំមើល!

//s5.kh1.co/16/1655257a86f264409a371cb405f4224de290acbf.jpg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ បើទោះបី អ្នកនាង សារ៉ាយ សក្ខណា បានដើរចេញពីសិល្បៈ ខាងវិស័យសម្តែង ក៏អ្នកនាង នៅតែធ្វើឲ្យ មហាជននឹកនា ពីទេពកោសល្យរបស់អ្នកនាងដដែល ដោយសារតែ ពេល សក្ខណា ប្រឡូកក្នុងវិស័យនេះ គឺនាង បានថតរឿងភាគ និងរឿងកុនជាច្រើន ដូច្នេះទើបធ្វើឲ្យ គ្រប់គ្នា មិនអាចភ្លេចនាងបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះដែរ បើងាកមើលរូបសម្រស់របស់ តារាស្រីរូបនេះ គឺនៅតែដូចដើម បើទោះបីជា អ្នកនាង កំពុងតែពរពោះកូនទី២ ក៏ដោយក្តី។ អ្វីដែលសំខាន់ សូម្បីតែមុខមាត់ រូបរាង គ្មានប្រែប្រួលបន្តិចសោះឡើយ បើប្រៀបធៀប ពេលកាលពីក្រមុំ ខុសតែ កាលពីមុន នាងសម្បុរខ្មៅជាងនេះ តែប៉ុណ្ណោះ។

ក្នុងនោះ ហ្វេន ក៏បានសរសើរសក្ខណា ហើយក៏អាចនិយាយបានថា​ជាបុណ្យកុសលមួយផងដែរ ដែលធ្វើឲ្យ នាង នៅតែមានរូបរាងបែបនេះ គ្មានប្រែប្រួល បើទោះបី ពរពោះ ចំនួន២ដងក៏ដោយ ព្រោះថា មនុស្សស្រី ឲ្យតែពេលមានផ្ទៃពោះ គឺទម្ងន់របស់នាង មានការផ្លាស់ប្តូរខ្លះៗហើយ តែសម្រាប់ សក្ខណា គឺនៅដដែល ដូចកាលពីមុនបេះដាក់។

គួរបញ្ជាក់ផងដែរថា សារ៉ាយ សក្ខណា បានដើរចេញពីសិល្បៈ ក្រោយពីអ្នកនាង បានរៀបការជាមួយនឹង​ស្វាមីរបស់អ្នកនាង ជាអនិកជន ដោយសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល មានក្តីសុខ គួរឲ្យច្រណែន ហើយរហូតមកពេលនេះ អ្នកនាង ក៏កំពុងពរពោះកូនទី២ផងដែរ ក្រោមការមើលថែ យ៉ាងយកចិត្តទុកដាក់ ពីស្វាមីរបស់នាង៕

សក្ខណា បច្ចុប្បន្ន
សក្ខណា បច្ចុប្បន្ន
សក្ខណា បច្ចុប្បន្ន
សក្ខណា បច្ចុប្បន្ន
សក្ខណា បច្ចុប្បន្ន
សក្ខណា បច្ចុប្បន្ន
សក្ខណា កាលមុន
សក្ខណា កាលមុន
សក្ខណា កាលមុន
សក្ខណា កាលមុន
សារ៉ាយ សក្ខណា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T