មូលហេតុអ្វីទៅ ទើបធ្វើឲ្យស្ត្រីម្នាក់នេះ ស៊ូលេងវីយូឡុងបណ្ដើរ វះកាត់បណ្ដើរដូច្នេះ? (មានវីដេអូ)

//s5.kh1.co/42/42f5c7e37e962c397cd99eab520c523a037c666c.jpg
សង្គម

 ២០-កុម្ភៈ-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ស្ត្រីម្នាក់លេងវីយូឡុងបណ្ដើរវះកាត់បណ្ដើរ ដើម្បីធានាថាសមត្ថភាពរបស់នាងនឹងនៅតែដូចដើមក្រោយពេលវះកាត់រួច

អង់គ្លេស៖ ដោយសារការស្រលាញ់ និងខ្លាចបាត់បង់ ស្រ្តីវ័យ៥៣ឆ្នាំ ម្នាក់ស៊ូដេកលេងវីយូឡុង ខណៈគ្រូពេទ្យកំពុងធ្វើការវះកាត់យកសាច់ដុំចេញពីខួរក្បាលរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ត្រីរ័យ៥៣ឆ្នាំខាងលើ ដែលមានឈ្មោះថា Dagmar Turner គឺជាអ្នកលេងវីយូឡុងអាជីពម្នាក់ដែលមានបញ្ហាសាច់ដុំដុះនៅផ្នែកខាងមុខឈាងខាងស្ដាំនៃខួរក្បាល ដែលជាចំណុចគ្រោះថ្នាក់។ តំបន់ទាំងនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការលេងវីយូឡុង។

អ្នកស្រី Dagmar Turner
អ្នកស្រី Dagmar Turner

នៅមុនពេលវះកាត់ អ្នកស្រី Turner បាននិយាយថា៖

វីយូឡុងគឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំ ហើយខ្ញុំចាប់ផ្ដើមលេងវាតាំងពីខ្ញុំមានអាយុ ១០ ឆ្នាំមកម៉្លេះ។ ប្រសិនបើខ្ញុំមិនអាចលេងវាបន្ដក្រោយពេលវះកាត់រួច ខ្ញុំពិតជាខូចចិត្តណាស់។

អ្នកស្រី Dagmar Turner

ដូច្នេះ លោកវេជ្ជបណ្ឌិតម្នាក់ដែលមានជំនាញផ្នែកប្រព័ន្ធប្រសាទឈ្មោះ Keyoumars Ashkan ដែលធ្វើការក្នុងមន្ទីរពេទ្យ King’s College ក្នុងទីក្រុងឡុងដ៍បានបង្កើតដំណោះស្រាយមួយសម្រាប់អ្នកស្រី Turner គឺលោកបានណែនាំឲ្យនាងលេងវីយូឡុងកំឡុងពេលវះកាត់ ដើម្បីធានាថាសមត្ថភាពរបស់នាងនឹងនៅតែដូចដើមក្រោយពេលវះកាត់រួច។

លោកវេជ្ជបណ្ឌិត Ashkan បានមានប្រសាសន៍ថា៖

ក្នុងមួយឆ្នាំៗយើងតែងធ្វើការវះកាត់ស្រដៀងគ្នានេះ (វះកាត់សាច់ដុំ)ប្រមាណ៤០០ដង និងធ្លាប់មានអ្នកជំងឺខ្លះបានធ្វើតេស្ដភាសារបស់ពួកគេកំឡុងពេលវះកាត់ទៀតផង ប៉ុន្ដែនេះជាលើកទីមួយហើយដែលមានអ្នកជំងឺលេងឧបករណ៍តន្ដ្រី។

លោកវេជ្ជបណ្ឌិត Ashkan
អ្នកស្រី Dagmar Turner
អ្នកស្រី Dagmar Turner

គួរឲ្យដឹងដែរថា នៅមុនពេលវះកាត់គ្រូពេទ្យបានចំណាយពេលប្រមាណ ម៉ោងដើម្បីគូសទីតាំងសំខាន់ៗនៃខួរក្បាលរបស់អ្នកស្រី Turner ដើម្បីដឹងថាតើតំបន់ណាដែលនឹងធ្វើសកម្មភាពពេលគាត់លេងវីយូឡុង។ ហើយខណៈពេលការវះកាត់កំពុងដំណើរការ អ្នកស្រី Turner លេងវីយូឡុងជាធម្មតា រហូតដល់ការវះកាត់ដុំពកចេញបានជោគជ័យជាង ៩០% និងទទួលបានផលវិជ្ជមានដោយនាងនៅតែអាចបន្ដអាជីពរបស់នាងបានដូចមុន។

អ្នកស្រី Dagmar Turner
អ្នកស្រី Dagmar Turner

យ៉ាងណាមិញក្រោយពេលវះកាត់រួចរាល់បានពីរបីថ្ងៃអ្នកស្រី Turner បានត្រលប់ទៅជួបគ្រួសារិញជាធម្មតា ហើយអ្នកស្រីបាននិយាយថា៖

ខ្ញុំសង្ឃឹមថា ខ្ញុំនឹងវិលត្រឡប់ទៅចូលរួមជាមួយវង់តន្រ្តីរបស់ខ្ញុំវិញឆាប់ៗនេះ” ៕

អ្នកស្រី Dagmar Turner

សូមទស្សនាវីដេអូលម្អិតខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T