មិនធម្មតា! ក្លឹបអង់គ្លេស ៣ អ៊ីតាលី​ ២ ​និងអាល្លឺម៉ង់​ ១ ដណ្តើមគ្នា​យកយុវជន​ជម្រើសជាតិ​កាណាដា​ម្នាក់

//s5.kh1.co/e4/e4c01c83c2a8846604fb2cfec5280eaa06fad068.jpg
កីទ្បា

 ២០-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

យោងតាមសារព័ត៌មាន Jeunes Footeux ក្លឹបនៅ Premier League ចំនួ​ន ៣ ចាប់អារម្មណ៍ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ របស់ក្លឹប Gent នៅលីគកំពូលប៊ែលហ្សិក មួយរូប គឺកីឡាករ Jonathan David ជាគោលដៅផ្ទេរសំខាន់នារដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិនមែនមានតែក្លឹប ៣ នៅអង់គ្លេសនោះទេ ដែលចាប់អារម្មណ៍ គឺមានក្លឹប ២ នៅ Serie A រួមមានក្លឹប Lazio និងក្លឹប Napoli ក៏ចង់បានខ្សែប្រយុទ្ធជម្រើសជាតិកាណាដាខាងលើដូចគ្នា ស្របពេល RB Leipzig របស់លីគកំពូលអាល្លឺម៉ង់ក៏បើកភ្លើងខៀវចូលរួមប្រជែងផងដែរ។

កីឡាករ Jonathan David របស់ក្លឹប  KAA Gent
កីឡាករ Jonathan David របស់ក្លឹប  KAA Gent

 ក្រោយបង្ហាញខ្លួនសរុប ៣៥ប្រកួតឱ្យ KAA Gent ក្នុងរដូវកាលនេះ ជាមួយគ្រាប់បាល់ ១៩គ្រាប់ និងបញ្ជូនបាល់ ១០គ្រាប់ រូបគេបានកើនតម្លៃខ្លួនដល់ ១៨លានផោន (ប្រមាណ ២៣លានដុល្លារ)។

សម្រាប់ក្រុមជម្រើសជាតិវិញ កីឡាករដែលកើតនៅសហរដ្ឋអាមេរិក តែលេងឱ្យជម្រើសជាតិកាណាដា បានបង្ហាញខ្លួនក្នុងជម្រើសជាតិកាណាដាឈុតធំចំនួន ១២លើក ដោយរកបាន ១១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានចំនួន ៥លើកផងដែរ៕

កីឡាករ Jonathan David លេងឱ្យជម្រើសជាតិកាណាដា
កីឡាករ Jonathan David លេងឱ្យជម្រើសជាតិកាណាដា
Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T