ត្រឹមតែពីរថ្ងៃទៀតប៉ុណ្ណោះ ក្រុមតារាចម្រៀងថៃ Actart Band នឹងមកដល់កម្ពុជាហើយ! (មានវីដេអូ)

//s5.kh1.co/fa/fa03c2eb21c8393fb31129db1f6add91cbbd7ad7.jpg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ ក្រុមតារាចម្រៀងថៃ Actart Band នឹងមកជួបអ្នកគាំទ្ររបស់ខ្លួននៅកម្ពុជា លើឆាកតន្ត្រី «Boostrong Music On Fire» របស់ ភី អិន អិន។

ភ្នំពេញ៖ នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ ក្រុមតារាចម្រៀងថៃ Actart Band នឹងមកជួបអ្នកគាំទ្ររបស់ខ្លួននៅកម្ពុជា លើឆាកតន្ត្រី «Boostrong Music On Fire» របស់ ភី អិន អិន ដោយបង្ហាញជូននូវបទចម្រៀងមនោសញ្ចេតនាល្បីៗរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ក្រុមតារាចម្រៀងថៃ Actart Band
   ក្រុមតារាចម្រៀងថៃ Actart Band

ក្រុមតារាចម្រៀង Pop ខាងលើនេះ នឹងលើកយកបទចម្រៀងចំនួនបួនបទ មានដូចជាបទ «Nork Jak Cheu» «Chan» បទ «Kor Yung Pen Thur» បទ «Kao Kom Loy» និងបទ «Thar Bung Ern» ដែលបទចម្រៀងទាំងបួនបទនេះ សុទ្ធសឹងតែជាបទល្បី និងមានអ្នកចូលទស្សនារហូតដល់ទៅរាប់រយលានដងលើបណ្តាញសង្គមយូធូប។

ក្រៅពីក្រុមតារាថៃ Actart Band ក៏នៅមានតារាចម្រៀងខ្មែរយើងបីដួងទៀត ដែលមកពីផលិតកម្មផ្សេងគ្នា មានដូចជាលោក វង្ស តារារតនា លោកនឹងលើកយកបទចម្រៀងចំនួនបួនបទដូចជា បទ «ជំងឺនឹកសង្សាចាស់» បទ «ក្បត់ពេកហើយ» បទ «កើតទុក្ខព្រោះស្នេហ៍» និងបទ «បងយំចាំអូន»

  លោក វង្ស តារារតនា
  លោក វង្ស តារារតនា

ចំណែកកញ្ញាស្រស់សោភា ឡុង លក្ខិណា នឹងបកស្រាយបទចម្រៀងដល់ទៅប្រាំមួយបទ ដែលបទទីមួយចំណងជើង «ឆ្កួតព្រោះស្នេហ៍បង» ទី២ «គេជាស្រីកាប់ដាវ» ទី៣ «ស្អប់បង» ទីបួន «ស្នាមថើប» ទី៥ «ឆ្នាំមុន» និងបទចុងក្រោយ «ស៊ូឃ្លាត»

  កញ្ញា ឡុង លក្ខិណា
  កញ្ញា ឡុង លក្ខិណា

មិនឱ្យចាញ់តារាទាំងពីរដួងខាងលើកញ្ញា វីតា ក៏នឹងលើកយកបទចម្រៀងពិរោះៗមកបកស្រាយផងដែរ មានដូចជាបទ «ឈឺចាប់» បទ «សុំមើលថែបងម្តងទៀត» និងបទ «អន់ចង់»

  កញ្ញា វីតា
  កញ្ញា វីតា

ចូលរួមទស្សនាឱ្យបានច្រើនកុះករនៅស្ទីតយោ ភី អិន អិន ព្រែកព្នៅ នៅថ្ងៃសោរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៤:៣០ នាទីល្ងាចតទៅ។ កម្មវិធី «Boostrong Music On Fire» របស់ ភី អិន អិន នឹងអញ្ជើញតារាថៃល្បីៗក្នុងមួយខែម្តង ដើម្បីឱ្យទស្សនិកជនបានប្លែកភ្នែក នឹងទទួលយកភាពសប្បាយរីករាយថ្មីៗនាពេលចុងសប្តាហ៍៕

សូមទស្សនាវីដេអូខាងក្រោម៖

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T