រន្ធត់ណាស់! តារាចម្រៀងរ៉េប Pop Smoke ត្រូវគេបាញ់សម្លាប់ ដល់ក្នុងផ្ទះ

//s5.kh1.co/43/43a99d59cc5caf36d9dd764c3797ce39434df94b.jpg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សាហាវណាស់! តារាចម្រៀងរ៉េប មួយរូបត្រូវគេបាញ់សម្លាប់ថ្មីៗនេះ នៅគេហដ្ធានគាត់ផ្ទាល់តែម្តង ដោយបាញ់ប្រហារដោយកាំភ្លើង ដោយបង្កភាពភ្ញាក់ផ្តើលយ៉ាងខ្លាំង ដល់សារពត៍មាននិង សំណាក់អ្នកគាំទ្រជុំវិញពិភពផងដែរ។

អាមេរិក៖ អ្នកទាំងអស់គ្នា ដែលនិយមស្តាប់ចម្រៀងចង្វាក់Hip-Hop ឬរបៀបញាក់កន្ត្រាក់អារម្មណ៍ ដែលជាភាសាបរទេស ប្រាកដជាស្គាល់ហើយ ពីតារារ៉េប មានឈ្មោះហៅក្រៅថា Pop Smoke
លោក Bashar Barakah Jackson ដែលគេគ្រប់គ្នាស្គាល់ថា Pop Smoke ជាអ្នកសរសេរចម្រៀងរ៉េប និង​ សម្តែង ដែលមានឈ្មោះល្បីរន្ទឺយ៉ាងខ្លាំង ដោយសារតែ ទេពកោសល្យមានពីធម្មជាតិ បូករួមជាមួយនឹង ការខិតខំប្រឺងប្រែងទៀតនោះ បណ្តាលឲ្យ រូបលោក ទទួលការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់មហាជនទាំងពួង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីម្សិលមិញ ថ្ងៃទី១៩ ខែកុម្ភៈ នារសៀលម៉ោង៤ បានបែកធ្លាយដំណឹងដ៏ក្ដុកក្ដួលមកថា តារាប្រុសរូបនេះ ត្រូវបានគេធ្វើឃាត នៅគេហដ្ឋារបស់រូបលោក ផ្ទាល់តែម្តង ដោយបាញ់ប្រហារដោយកាំភ្លើង ដោយបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សារពត៍មាននិង សំណាក់អ្នកគាំទ្រ ជុំវិញពិភពលោកផងដែរ។
ដោយឡែក ជុំវិញការស្លាប់របស់ តារារ៉េបរូបនេះ នៅមិនទាន់មានការបញ្ជាក់អំពី មូលហេតុច្បាស់លាស់ឡើយ ដោយរង់ចាំការវិនិច្ឆ័យ ពីសំណាក់ក្រុមប៉ូលីសជំនាញ ជាមុនសិន។

យ៉ាងណាមិញ រហូតមកទល់ពេលនេះ ក្រុមប៉ូលីសព្រហ្មទណ្ឌ កំពុងតែធ្វើការស្រាវជ្រាវ អំពីករណីឃាតកម្មដ៏សាហាវនេះ៕

សូមចូលមើលរូបខាងក្រោម៖

Pop Smoke
Pop Smoke
Pop Smoke
Pop Smoke
Pop Smoke
Pop Smoke
Pop Smoke
Pop Smoke
Pop Smoke បានស្លាប់
Pop Smoke បានស្លាប់
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T