ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍កូឡា នឹងរៀបចំឲ្យមានជំនួបគ្នារវាងក្រុមតូច SMALLWORLD SMALLBAND ជាមួយអ្នកគាំទ្រពួកគេនៅថ្ងៃសុក្រនេះ!

//s5.kh1.co/31/31d683a7c2b9c7ce496c2bbb07f8185e993df3ee.jpg
សង្គម

 ២០-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈនេះ ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍កូឡា នឹងរៀបចំឲ្យមានជំនួបគ្នារវាងក្រុមតូច SMALLWORLD SMALLBAND ជាមួយអ្នកគាំទ្រពួកគេ នៅឯមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាន់ទី ៣ ចាប់ពីម៉ោង៤រសៀលតទៅ ដើម្បីជាកិច្ចស្វាគមន៍ដល់មុខងារថ្មីរបស់ពួកគេក្នុងនាមជាទូតសុឆន្ទៈ ផ្លូវការតំណាងម៉ាកផលិតផលទឹកក្រូច អាយស៍ កូឡា។

ភ្នំពេញ៖ ក្រុមហ៊ុនផលិតទឹកក្រូច អាយស៍ កូឡា នឹងរៀបចំជំនួបរវាងតារាចម្រៀង Original Song គឺ SMALLWORLD SMALLBAND ក្រុមតូច និងប្រិយមិត្តគាំទ្ររបស់ពួកគេ នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ខាងមុខនេះ ចាប់ពីវេលាម៉ោង ៤ រសៀល នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាន់ទី ៣ ដើម្បីជាកិច្ចស្វាគមន៍ដល់មុខងារថ្មីរបស់ពួកគេក្នុងនាមជាទូតសុឆន្ទៈ ផ្លូវការតំណាងម៉ាកផលិតផលទឹកក្រូច អាយស៍ កូឡា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីស្វាគមន៍SMALLWORLD SMALLBAND ក្រុមតូច ជាទូតសុឆន្ទៈផ្លូវការទឹកក្រូច អាយស៍ កូឡា
ពិធីស្វាគមន៍SMALLWORLD SMALLBAND ក្រុមតូច ជាទូតសុឆន្ទៈផ្លូវការទឹកក្រូច អាយស៍ កូឡា

លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបរាប់ពីកម្មវិធីគោល មួយចំនួនថា៖

«នៅក្នុងកម្មវិធីនេះ នឹងមានការប្រកាសស្វាគមន៍ជាផ្លូវការ និងអបអរសាទរនូវការចាប់ផ្តើម ភាពជាដៃគូរវាងទឹកក្រូច IZE Cola និង SMALLWORLD SMALLBAND ក្រុមតូច ការប្រគំតន្ត្រី និងថតរូបជាមួយអ្នកគាំទ្រ និងកាដូអនុស្សាវរីយ៍ផ្សេងៗពីក្រុមតូចផងដែរ»។

ប្រសាសន៍ លោកស្រី គង់ កុសល

លោកស្រី ក៏សូមគោរពអញ្ជើញប្រិយមិត្តដែលគាំទ្រ SMALLWORLD SMALLBAND ក្រុមតូច ឲ្យមកចូលរួមដោយសេរីជាភ្ញៀវកិត្តិយស និងជាសាក្សីនៃការស្វាគមន៍ជាផ្លូវការនៃមុខងារថ្មី ជាទូតសុឆន្ទៈតំណាងទឹកក្រូច អាយស៍ កូឡា របស់យើង៕

  លោកស្រី គង់ កុសល 
  លោកស្រី គង់ កុសល 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T