រដ្ឋាភិបាលជប៉ុនបានផ្តល់ទូរស័ព្ទ iPhone ចំនួន២,០០០គ្រឿងដល់អ្នកដំណើរដែលកំពុងជាប់គាំងនៅលើនាវាកម្សាន្ត Diamond Princess ខណៈមានអ្នកឆ្លងវីរុសកូរ៉ូណាជាច្រើននាក់

//s5.kh1.co/89/89ff965a14efe6d3ba3532b13c993c95685895c9.jpg
សង្គម

 ១៩-កុម្ភៈ-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តផ្ដល់ទូរស័ព្ទ iPhone ចំនួន២,០០០គ្រឿងដល់អ្នកដំណើរជាច្រើន កំពុងជាប់គាំងនៅលើនាវាកម្សាន្ដ Diamond Princess ដែលគេរកឃើញថាមានអ្នកឆ្លងវីរុសកូរ៉ូណាជិត២០០ករណី

ជប៉ុន៖ កាលពីពេលថ្មីនេះៗ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តផ្ដល់ទូរស័ព្ទ iPhone ចំនួន២,០០០គ្រឿងដល់អ្នកដំណើរជាច្រើនដែលកំពុងជាប់គាំងនៅលើនាវាកម្សាន្ដ Diamond Princess ក្រោយគេពិនិត្យនឹងរកឃើញថាមានអ្នកឆ្លងវីរុសកូរ៉ូណាជិត២០០ករណី ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាវាកម្សាន្ដ  Diamond Princess
នាវាកម្សាន្ដ  Diamond Princess

អ្នកដំណើរ និងនាវិកជាង៣,៥០០នាក់បានជាប់គាំងនៅលើនាវាកម្សាន្ដដ៏ធំមួយនេះអស់រយៈពេលជាងមួយសប្ដាហ៍មកហើយ ស្របពេលវីរុសកូរ៉ូណាកំពុងផ្ទុះខ្លាំង។ មុនពេលជាប់គាំង នាវាកម្សាន្ដបានបណ្ដែតខ្លួននៅលើផ្ទៃសមុទ្រអស់រយៈពេលសប្ដាហ៍មកហើយ  ហើយគេរំពឹងថាវានឹងត្រូវបញ្ចាប់ទៅវិញតាំងពី១០ថ្ងៃមុនម៉្លេះ។ ប៉ុន្ដែក្រោយពីមន្រ្តីសុខាភិបាលជប៉ុនបានពិនិត្យរកឃើញថាមានអ្នកឆ្លងវីរុសជាច្រើននៅពេលដែលនាវាចតនៅកំពង់ផែរួចមក អ្នកដំណើរទាំងអស់មិនអនុញ្ញាតឲ្យចាកចេញពីនាវាឡើយ គឺត្រូវសម្រាកនៅលើនាវាបន្ដ ដើម្បីចៀសវាងការឆ្លងរាលដាលទៅអ្នកដទៃ។

អ្នកដំណើរលើនាវា
អ្នកដំណើរលើនាវា

ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រកន្លងទៅនេះ គេទទួលដំណឹងថាទូរស័ព្ទ iPhone ចំនួន២,០០០គ្រឿងត្រូវបានផ្ដល់ឲ្យអ្នកនៅលើនាវានោះ ដោយមានការចូលរួមពីក្រសួងសុខាភិបាល ក្រសួងការងារ និងនាយកដ្ឋានសុខុមាលភាពជប៉ុន រួមទាំងក្រុមហ៊ុនទូរគមនាគមន៍ជប៉ុន SoftBank

ទូរស័ព្ទទាំងអស់បានភ្ជាប់មកជាមួយនូវកម្មវិធីម៉្យាងដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើការស្នើសុំថ្នាំ ឬពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ព្រមទាំងទទួលបានព័ត៌មានផ្សេងៗពីមន្ត្រីសុខាភិបាលទៀតផង។ តែកម្មវិធីមួយនេះគឺអនុញ្ញាតឲ្យតែទូរស័ព្ទ iPhone ណាដែលមានចុះឈ្មោះក្នុងកម្មវិធី App Store ក្នុងប្រទេសជប៉ុនតែប៉ុណ្ណោះ នេះមានន័យថា អ្នកដែលរស់នៅប្រទេសដទៃមិនអាចដំឡើងកម្មវិធីនេះបានឡើយ៕

ទូរស័ព្ទ iPhone 
ទូរស័ព្ទ iPhone 
អ្នកដំណើរលើនាវា
អ្នកដំណើរលើនាវា
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T