មាត់ក្បត់ចិត្ត! Tono និងNychha កាន់តែស្និទ្ធស្នាលគ្នាខ្លាំង ដូចគូស្នេហ៍បេះបិទ(មានវីដេអូ)

//s5.kh1.co/7d/7dcc6e6e85758d1b236bfcf040db4f5f53b70a83.jpg
តារា & កម្សាន្ដ

 ១៩-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលថ្មីនេះដែរ តារាស្រី Nychaa ក៏បានបង្ហាញពីពេលវេលាដ៏គួរឱ្យស្រលាញ់ ជាមួយនឹងស្នាមញញឹម ដោយរាំតាមចង្វាក់តន្ត្រី រហូតធ្វើឲ្យ លោក Tono ទប់សំណើចមិនបាន

ថៃ៖ អាចនិយាយបានថា គឺជាមិត្តភក្តិដ៏ស្និទ្ធស្នាលរវាង តារាសម្ដែងប្រុស ស្រីដ៏ល្បីប្រចាំប្រទេសថៃ លោក Tono Pakin និង នាង Nychaa Nuttanicha ដែលធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នា តែងតែរង់ចាំ ព្រមទាំងចង់ឲ្យ ពួកគេទាំងពីរ ក្លាយទៅជាគូស្នេហ៍ ដ៏ពិតប្រាកដទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ  ទោះបីជា មិនមែនជាគូស្នេហ៍ នឹងគ្នាក៏ដោយ តែអ្នកទាំងពីរ តែងតែលើកទឹកចិត្ត ដល់គ្នាទៅវិញទៅមក ដោយនៅខណៈពេលនេះដែរ តារាប្រុស លោក Tono កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ទៅលើគម្រោងយក្សមួយ ដែលមានឈ្មោះថា «ONE MAN & THE SEA» ដែលនេះគឺជាគម្រោងដ៏ល្អមួយ សម្រាប់ផ្ដល់ការយល់ដឹងដល់ប្រជាជន ឱ្យយកចិត្តទុកដាក់ លើបរិស្ថានផងដែរ។

លើសពីនេះទៅទៀត កាលពីពេលថ្មីនេះដែរ ខណៈពេលដែលអ្នកទាំងពីរ បានធ្វើដំណើរទៅថតរឿងភាគថ្មី ដែលជាឈុតមួយ ដែលត្រូវបើកទូក ទៅថតនៅកណ្តាលសមុទ្រ ពេលនោះដែរ តារាស្រី Nychaa ក៏បានបង្ហាញពីពេលវេលាដ៏គួរឱ្យស្រលាញ់ ជាមួយនឹងស្នាមញញឹម ដោយរាំតាមចង្វាក់តន្ត្រី ដែលមើលទៅដូចជាមនុស្សស្រវឹង  រហូតធ្វើឲ្យលោក Tono ទប់សំណើចមិនបាន និងបានបញ្ចេញស្នាមញញឹមចេញមកទៀតផង។

នៅក្នុ្ងងហេតុការណ៍នេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានភាពសប្បាយរីករាយ​ និងសង្ឃឹមថា ទំនាក់ទំនងរវាងអ្នកទាំងពីរ នឹងក្លាយទៅជា គូស្នេហ៍ដ៏ពិតប្រាកដ នាថ្ងៃណាមួយ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Nychaa
Nychaa
Nychaa
Nychaa
Nychaa
Nychaa
Tono
Tono
Tono
Tono
Tono
Tono
Nychaa និង Tono
Nychaa និង Tono
Nychaa និង Tono
Nychaa និង Tono
Nychaa និង Tono
Nychaa និង Tono
Nychaa និង Tono
Nychaa និង Tono
Nychaa និង Tono
Nychaa និង Tono
Nychaa និង Tono
Nychaa និង Tono
វីដេអូដែល Nychaa មានភាពកំប្លែងជាមួយ Tono
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T