ជាផ្លែឈើដុះក្នុងព្រៃសោះ ហេតុអ្វីបានជាគុយ ថ្លៃដល់ម្លឹង? (មានវីដេអូ)

//s5.kh1.co/a1/a14d76eff9867251d9e270f2ebb3f54a5f90712e.jpg
តារា & កម្សាន្ដ

 ២៣-មេសា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

ជា​ប្រភេទ​ផ្លែ​ឈើ​ព្រៃទេ​​តែ​ផ្លែគុយ​អាច​មាន​តម្លៃ​ថ្លៃ​លក់​ចេញ​​​ក្នុង​មួយ​គីឡូរហូត​ដល់​ទៅ​៤០,០០០ ទៅ​៥០,០០០ រៀលឯណោះ​។

ភ្នំពេញ​៖ ផ្លែ​គុយ​គឺ​ជា​ប្រភេទ​ផ្លែ​ឈើព្រៃ​មួយ​ប្រភេទ ​ដែល​ភាគ​ច្រើន​ដុះ ​នៅ​តាម​​ព្រៃ​ភ្នំ​ជ្រៅៗ។ ហើយ​ផ្លែ​ឈើ​ប្រភេទ​នេះ ​មាន​ដើម​ជា​វល្លិ មាន​ស្លឹក​តូច​ៗ ​ដុះ​វារ​ឡើង​ តាម​ដើម​ឈើ​ខ្ពស់​ៗ ចំណែក​ឯរស​ជាតិ​​ផ្លែគុយ​វិញ គឺ​​មាន​រសជាតិជូរ​ផ្អែម​​ ដែល​អាច​​យក​មក​ទទួល​ទាន​បាន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្លែ​គុយ
ផ្លែ​គុយ

លោក គឹម​ ហេង ​ជា​អ្នកលក់​ផ្លែ​គុយ​ម្នាក់​ ​ដែល​រូប​លោក​និង​ភិរិយា ​ចាប់​ផ្តើម​របរលក់​​ផ្លែ​គុយ​នេះ ​អស់​រយៈពេល​ជិត​២០​មក​ហើយនោះ ​បាន​​ឲ្យ​ដឹង​ថា​ ​ផ្លែ​ឈើ​ប្រភេទ​នេះគឺ លោក​​នាំចូល​​យក​មកពី ​តាម​បណ្តាខេត្ត​មួយ​ចំនួន​ ដូចជា​ខេត្តកំពង់​ធំ កំពង់ឆ្នាំង និង សៀម​រាបជាដើម។

ផ្លែ​គុយ​ស្រស់
ផ្លែ​គុយ​ស្រស់

រី​ឯចំពោះ ​ការ​ទទួល​ផល​របស់​ផ្លែ​គុយ​វិញ ​ក្នុង​រយៈពេល​១​ឆ្នាំ​ ផ្លែ​ឈើ​ប្រភេទនេះ ​អាច​ទទួល​ផល​បាន​តែ​ម្តង​តែប៉ុណ្ណោះ​ ​​គឺ​ចាប់​ពី​អំឡុង​ខែ​កុម្ភៈ រហូត​ដល់​ចុង​ខែ​មេសា។បើ​និយាយ​ពី​​តម្លៃ​​របស់​ផ្លែ​គុយវិញ​ ក៏​ហាក់​ដូច​ជា​មាន​តម្លៃ​ថ្លៃ ដែល​ក្នុង​មួយ​គីឡូ អាច​​មាន​តម្លៃ​ចាប់​ពី​៤០,០០០រៀល រហូត​ដល់​៥០,០០០ រៀលផងដែរ​។ ​

ផ្លែគុយ​ស្រស់
ផ្លែគុយ​ស្រស់

ជាមួយគ្នា​នេះ លោក ​គឹម​ ហេង​ ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ផ​ងដែរថា មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ផ្លែ​គុយ​នេះ ​មាន​តម្លៃ​ថ្លៃ​ក៏ព្រោះ​តែ​វា ​ជា​ប្រភេទ​ផ្លែ​ឈើ​ព្រៃ​ ពិបាក​រកដែល​ភាគ​ច្រើន​ដុះ​នៅ​តាម​ព្រៃ​ភ្នំជ្រៅៗ។ ជាពិសេស គុយមិនសម្បូរដូចផ្លែផ្សេងៗ ដែលមានរាល់ខែទេ គឺភាគច្រើន មានតែខែ៣ឬ៤តែប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះ មានតាំងពីខែកុម្ភៈ ហើយពេលមានទៀតសោត ក៏មានតិចតួចផងដែរ។ ការដែលយកមកថ្លៃ មិនមែនចង់កោរទេ គឺទី១ពិបាករក ហើយទី២ បើជួលគេរក ឬឈ្មួញកណ្តាល ហើយយកមកលក់ត ក៏គេគិតថ្លៃ ទើបការលក់តម្លៃនេះ អាចទប់ទល់នឹងការចំណាយបន្តិចបន្តួច។

ផ្លែគុយ​ប្រឡាក់
ផ្លែគុយ​ប្រឡាក់
ផ្លែ​គុយ​ប្រឡាក់
ផ្លែ​គុយ​ប្រឡាក់

ជា​ទូទៅ​​ផ្លែ​គុយ​ ប្រសិន​បើ​នៅ​ស្រស់​គេ​ទទួល​ទាន ​តែ​គ្រាប់​ខាង​ក្នុង​របស់​វាតែ​ប៉ុណ្ណោះ​ ដោយ​សារ​តែ​សំបក​ខាងក្រៅ ​នៅ​ពេល​ដែល​ ហែក​ចេញ​មក​វានឹង​ មាន​ជាតិ​ជ័រ ដែល​ជា​ហេតុ​ដែល​នាំឲ្យ ​ពិបាក​ក្នុង​ការ​ទទួល​ទាន​ ឬក៏​បើ​សិន​ជាមិន​ចង់​ចោល​ សំបក​ខាងក្រៅ​របស់​វា​ទេនោះ យើ​ងអាច​​យក​វា​ទៅ​ហាលថ្ងៃ​​ឲ្យ​ស្ងួត ​ហើយយក​ទៅ​​ប្រឡាក់បន្ថែម ​​ជា​មួយ​អំបិល​ម្ទេស នោះ​យើង​អាច​ទទួល​ទាន​បាន​ទាំង​អស់ ដោយ​មិន​ចាំ​បាច់​ចោល​សំបក​ ខាងក្រៅ​របស់​វា​នោះ​ទេ​។ លើស​ពីនេះ​ផ្លែ​គុយ​​មិន​ត្រឹម​តែ ​អាច​យក​មក​ទទួល​ទាន​បាន​នោះ​ទេ ​តែវាក៏​អាច​ជា​ឳសថ​សម្រាប់​ជួយដល់ ​អ្នក​ដែល​មាន​ជំងឺ​ក្រពះ ដ៏​មាន​ប្រសិទ្ធ​ភាព​ផ​ងដែរ៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T