ឡើងជើងសាហាវមែន! យប់មិញ Haaland ស៊ុត២គ្រាប់ម្នាក់ឯង ផ្ដល់មេរៀនឲ្យ PSG (មានវីដេអូ)

//s5.kh1.co/c7/c7f8586ac3b8e849563bdc201e64830a8174293e.jpg
កីទ្បា

 ១៩-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Dortmund យកឈ្នះ PSG ២-១ ក្នុងការប្រកួតពានរង្វាន់ Champions League វគ្គ១៦ក្រុម ជើងទី១

អាល្លឺម៉ង់៖ ក្នុងការប្រកួតព្រឹត្តិការណ៍ UEFA Champions League វគ្គ១៦ក្រុម ជើងទី១ កាលពីរាត្រីថ្ងៃពុធម្សិលមិញ ក្រុមម្ចាស់ផ្ទះ Borussia Dortmund បានផ្ដួលក្រុមភ្ញៀវ Paris Saint-Germain ក្នុងលទ្ធផល២ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្រោមក្រសែភ្នែកអ្នកគាំទ្រ ៦៦,០៩៩នាក់ នៅកីឡដ្ឋាន Signal Iduna Park ក្រុមម្ចាស់ផ្ទះជាអ្នកបើកការនាំមុខ រកបានដោយខ្សែប្រយុទ្ធចំណូលថ្មី Erling Haaland នៅនាទីទី៦៩។ យ៉ាងណាមិញនៅនាទីទី៧៥ ក្រុមភ្ញៀវ PSG ក៏មានឱកាសតដៃបាន១គ្រាប់វិញ សម្រេចទីតាមរយៈខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar ។ រំលេងបានប្រមាណ២នាទី Haaland ក៏ស៊ុតសម្រេចគ្រាប់ទី២ឲ្យ Dortmund ដែលជាគ្រាប់យកជ័យជម្នះក្នុងការប្រកួតនេះតែម្ដង។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
កីឡាករ Neymar
កីឡាករ Neymar

Haaland បានបង្ហាញទៅកាន់ពិភពលោកថា គេពិតជាស័ក្ដិសមនឹងរហស្សនាមដែលអ្នកគាំទ្រក្រុម Dortmund ដាក់ឲ្យថាជា ម៉ាស៊ីនរកគ្រាបបាល់។ ពោលចាប់តាំងពីផ្លាស់ពីក្រុម Red Bull Salzburg មកលេងឲ្យ Dortmund កាលពីចុខែធ្នូឆ្នាំមុន គេស៊ុតបញ្ចូលទីបាន១១គ្រាប់ហើយ ក្នុងចំណោមការបង្ហាញខ្លួន៧ប្រកួតប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា តាមរយៈលទ្ធផល ២-១ ខាងលើ PSG នឹងត្រូវធ្វើការធ្ងន់ ក្នុងជំនួបជើងទី២ ដើម្បីរក្សាដំណើរផ្សងព្រេងរបស់ពួកគេក្នុងពានរង្វាន់ក្លិបអាជីពលំដាប់ទីមួយក្នុងទ្វីបអឺរ៉ុប ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមីនាខាងមុខ នៅកីឡដ្ឋាន Parc des Princes វេលាម៉ោង៣រំលងអាធ្រាត្រ៕

បើចង់ឃើញាការស៊ុតបញ្ចូលទីគ្នាអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T