ជើងចាស់ Roy Keane ជំរុញឲ្យ Man UTD បញ្ចេញកីឡាករឆ្នើមម្នាក់នេះ ចេញនៅរដូវក្ដៅខាងមុខ

//s5.kh1.co/0f/0f48e44f72170b93a4d2fb87b8dc05af68b4ea55.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លោក Roy Keane បានជំរុញឲ្យ Man UTD លក់ខ្សែបម្រើឆ្នើម Paul Pogba ចេញនៅរដូវក្ដៅខាងមុខ

អង់គ្លេស៖ វីរបុរសក្រុមបិសាចក្រហម Manchester United  លោក Roy Keane បានជំរុញឲ្យក្លិបលក់ខ្សែបម្រើឆ្នើម Paul Pogba ចេញនៅរដូវក្ដៅខាងមុខ បន្ទាប់ពីលោក Mino Raiola ដែលជាភ្នាក់ងាររបស់កីឡាកររូបនេះ បានមានសង្គ្រាមពាក្យសម្ដីជាមួយនឹងគ្រូបង្គោលក្រុម Man UTD លោក Ole Gunnar Solskjaer 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីសប្ដាហ៍មុន តំណាងរបស់ Pogba បាននិយាយថា ​ខ្សែបម្រើជម្រើសជាតិបារាំងអាចនឹងត្រឡប់ទៅ Juventus  វិញ ព្រោះអ៊ីតាលីដូចជាផ្ទះទី២របស់គាត់ ខណៈលោក Solskjaer បានឆ្លើយតបទៅវិញថា៖

លោក Solskjaer 
លោក Solskjaer 

Pogba ជាកីឡាកររបស់​ Man UTD មិនមែនកីឡាកររបស់​ Mino នោះទេ។ 

  លោក Ole Gunnar Solskjaer 

ហើយកាលពីម្សិលមិញនេះលោក Raiola បានបង្ហោះរូបភាព៣សន្លឹកនៅលើបណ្ដាញសង្គម Twitter ដោយសរសេរឆ្លើយតបវិញថា៖

លោក Raiola
លោក Raiola

Pogba មិនមានជាកម្មសិទ្ធរបស់ខ្ញុំទេ ហើយពិតណាស់ក៏មិនមែនជាទ្រព្យសម្បត្តិរបស់ Solskjaer ដែរ។ Pogba ជាកម្មសិទ្ធរបស់ខ្លួនគាត់ផ្ទាល់។ ខ្ញុំសង្ឃឹមថា Solskjaer នឹងមិនចាត់ទុក Pogba ជាអ្នកទោសរបស់គាត់នោះទេ។

  លោក Mino Raiola

យ៉ាងណាមិញ អតីតខ្សែបម្រើក្រុម Man UTD លោក Keane បានបញ្ចេញមតិខ្លះៗជុំវិញទំនាស់ពាក្យសម្ដីខាងលើ ដោយលោកបាន និយាយក្នុងកម្មវិធីទូរទស្សន៍ Sky Sports យ៉ាងដូច្នេះថា៖

  លោក Roy Keane
  លោក Roy Keane

សាកស្រមៃមើលឲ្យធំបន្តិច។ ពួកយើងកំពុងនិយាយពីក្លិបដ៏អស្ចារ្យមួយដូចជា Manchester United។ ក្លិបមិនត្រូវតាមទ្រភ្នាក់ងារនិងកីឡាករដែលមិនចង់នៅក្លិបបែបនេះទេ។ បើភ្នាក់ងាររបស់គាត់មិនចង់ឲ្យគាត់នៅទីនោះ (Man UTD) ទៅហើយ ខ្ញុំក៏មិនគិតថា Pogba គាត់ចង់នៅដែរ។ ចឹងគួរតែប្រលែងឲ្យគាត់ទៅ។ ខ្ញុំគិតថា ​Pobga នឹងចេញនៅរដូវក្ដៅនេះ ១០០ភាគរយ គាត់នឹងចាកចេញ។

   លោក Roy Keane

គួរឲ្យដឹងដែថា Pogba បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសក.ជើង ខណៈរដូវកាលនេះ គេមិនសូវមានឱកាសបានចូលរួមជួយក្រុមប៉ុន្មាននោះទេ។ គិតចាប់តាំងពីចាប់ផ្ដើមរដូវកាល ២០១៩/២០ គេទើបចូលលេងបាន៨ប្រកួតប៉ុណ្ណោះ និងរួមចំណែករកគ្រាប់បាល់ឲ្យក្រុមបាន២គ្រាប់៕

  ខ្សែបម្រើ Paul Pogba 
  ខ្សែបម្រើ Paul Pogba 

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T