តារាល្បីម្នាក់ទៀតហើយ ជួបគ្រោះថ្នាក់ចរាចរណ៍! ពេលនេះត្រៀមចូលបន្ទប់វះកាត់

//s5.kh1.co/0d/0d8f28e76d23da2115a4029e118e59bd2dc6ecc6.jpg
តារា & កម្សាន្ដ

 ១៨-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាសម្ដែងប្រុសល្បីឈ្មោះ Lee Kwang Soo ត្រូវបានគេរាយការថា លោកកំពុងរងរបួសកជើង មិនអាចដើរបានឡើយ ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលថ្មីៗនេះ។

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុសល្បីឈ្មោះ និងជាពិធីករក្នុងកម្មវិធី Running Man គឺលោក Lee Kwang Soo ត្រូវបានគេរាយការថា លោកកំពុងរងរបួសកជើង មិនអាចដើរបានឡើយ ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីចុងសប្តាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របួសកជើងរបស់លោក ទំនងជាធ្ងន់ធ្ងរ ជាហេតុធ្វើឲ្យលោកត្រូវផ្អាកការងារ និងកម្មវិធីទូរទស្សន៍ជាច្រើន ដើម្បីធ្វើការវះកាត់ជាបន្ទាន់។

យោងតាមរបាយការណ៍ផ្តាច់មុខពី Sports Chosun បានឲ្យដឹងថា តារាសម្ដែង Lee Kwang Soo នឹងចូលបន្ទប់វះកាត់ នៅថ្ងៃទី ១៨ ខែកុម្ភៈនេះហើយ។

លោកនឹងបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍វិញជាធម្មតា នៅពេលដែលរបួសជាសះស្បើយអស់៕

ទស្សនារូបភាពខាងក្រោម ៖

Lee Kwang Soo
Lee Kwang Soo
Lee Kwang Soo
Lee Kwang Soo
Lee Kwang Soo
Lee Kwang Soo
Lee Kwang Soo
Lee Kwang Soo
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T