មិនដែលដឹងសោះ! ស្ងាត់ៗ Jimmy គម្រប់ខួបស្នេហាមួយឆ្នាំ ជាមួយគូស្នេហ៍យ៉ាងសង្ហា

//s5.kh1.co/47/479a80a48d1ee18b19ac0f386249a00b71a6b970.jpg
តារា & កម្សាន្ដ

 ១៨-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ស្ងាត់ៗ ពិធីការិនីរូបស្អាត Jimmy Meng បង្ហាញពីទំនាក់ទំនងរបស់ខ្លួនជាមួយគូស្នេហ៍ ដែលទាក់ទងគ្នាបានមួយឆ្នាំ មើលទៅពិតជារ៉ូមែនទិកតែម្តង។

ភ្នំពេញ៖ និយាយដល់ពិធីការិនីស្រីប្រចាំស្ថានី​ទូរទស្សន៍PNN កញ្ញា ជីមមី មានបុរសៗមិនតិចទេ នៅសោកស្ដាយដល់ពិធីការនីពូកែវោហា​រស័ព្ទ​រូបនេះ បន្ទាប់ពីដឹងថានាងមានគូស្នេហ៍រួចហើយ មិនត្រឹមតែប៉ុណ្ណោះគូស្នេហ៍នាង ត្រូវបានគេ​ស្គាល់ថាជាលោក ជា​ពិធីករ​ប្រុស​សង្ហា​ម្នាក់ ថែមទាំង​ជាអ្នកផលិតកម្មវិធី​មួយរូប​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពេលវេលាកន្លងទៅយ៉ាងឆាប់រហ័សណាស់ មកទល់ពេលនេះតារាស្រីរូបនេះ និងគូស្នេហ៍បានទាក់ទងគ្នាបានឆ្នាំគត់តែម្ដង ដោយក្នុងនោះនាងក៏បានរៀបចំពិធីញុំអាហារយ៉ាងស្វីតតែម្តង។ ខណៈថ្ងៃពិសេសគម្រប់ ខួប១ឆ្នាំនេះដែរ នាងក៏បានបង្ហោះរូបភាព​យ៉ាង​ផ្អែមល្ហែម​ជាច្រើនសន្លឹក ជាមួយមនុស្សជាទីស្រលាញ់ ដោយមានការ​រៀបចំ​យ៉ាង​រ៉ូមែនទិកគួរជាទីចាប់អារម្មណ៍។

ក្នុងនោះពិធីការិនី​រាងស្រឡូនរូបនេះ ក៏បានសរសេរ​ពាក្យមួយឃ្លាថា « 365days and forever » ព្រមទាំង​ភ្ជាប់មកជាមួយ​ឈ្មោះលោក ជីមមី ផងដែរ។

ជាក់ស្ដែង ក្រោយពីបង្ហោះរូបភាពពីគម្រប់ខួបមួយឆ្នាំរបស់អ្នកទាំងពីររួចមក មានហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើល ដែលមិនស្មានថា គូស្នេហ៍របស់ពិធីការិនីស្រីស្អាតរូបនេះ ជាបុរសម្នាក់ដែលមានឈ្មោះក្នុងសិល្បៈដូចគ្នា ថែមទាំងក្លាយជាគូស្នេហ៍នឹងគ្នាទៀត មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះក៏មានហ្វេនៗជាច្រើនចូលរួមអបអរសាទរដល់អ្នកទាំងពីរ ដែលបានទាក់ទងគ្នាបានមួយឆ្នាំផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  កញ្ញា ជីមមី
  កញ្ញា ជីមមី
  កញ្ញា ជីមមី
  កញ្ញា ជីមមី
  កញ្ញា ជីមមី
  កញ្ញា ជីមមី
គូស្នេហ៍  កញ្ញា ជីមមី
គូស្នេហ៍  កញ្ញា ជីមមី
  កញ្ញា ជីមមី និងគូស្នេហ៍
  កញ្ញា ជីមមី និងគូស្នេហ៍
  កញ្ញា ជីមមី និងគូស្នេហ៍
  កញ្ញា ជីមមី និងគូស្នេហ៍
  កញ្ញា ជីមមី និងគូស្នេហ៍
  កញ្ញា ជីមមី និងគូស្នេហ៍
  កញ្ញា ជីមមី និងគូស្នេហ៍
  កញ្ញា ជីមមី និងគូស្នេហ៍
Jimmy meng
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T