កប់ណាស់! លើកទី១ តារាចម្រៀងហង្សមាស ជិត១០០នាក់ ត្រៀមចេញចម្រៀងរួមគ្នា មិនដឹងពីរោះប៉ុណ្ណា (មានវីដេអូ)

//s5.kh1.co/63/63ea92a624b14f3792497a0668406a2871de4f08.jpg
តារា & កម្សាន្ដ

 ១៧-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លើកនេះកាន់តែអស្ចារ្យជាមួយបទថ្មី របស់ផលិតកម្ម រស្មីហង្សមាស ដែលមានតារាចម្រើងចូលរួមច្រៀងទាំងអស់សរុបជិត ១០០នាក់ ដើម្បីអបអរអាគារភ្លោះថ្មីរបស់ ហង្សមាស។

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយពី ក្រុមហ៊ុន រស្មីហង្សមាស ដែលជាទូរទស្សន៍មួយកំពុងឈានមុខគេបង្អស់របស់កម្ពុជា ដែលមានអ្នកចូលចិត្តតាមដានទស្សនា​ច្រើនបំផុត មិនតែប៉ុណ្ណោះ ផលិតកម្មហង្សមាស ក៏បានទិញកម្មវិធីធំៗជាច្រើន សុទ្ធតែជាកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យើងដឹងហើយថានៅក្នុងក្រុមហ៊ុន ហង្សមាស ក៏មានតារាតារាប្រុសស្រីជាច្រើនអ្នកសុទ្ធតែមានសមត្ថភាពខ្ពស់ និងមានភាពល្បីល្បាញខ្លាំង។ ក្នុងនោះដែរ ក៏មានតារាចម្រៀងវ័យក្មេងជាច្រើនអ្នកបានចូលខ្លួនជាតារាម្រៀង គ្រួសារហង្សមាស ដោយពួកគេក៏បានឆ្លងកាត់ការប្រកួតប្រជែង ក្នុងកម្មវិធីជាច្រើនផងដែរ។

ជាក់ស្តែងកាលពីពេលថ្មីនេះ ក្រុមហ៊ុនហង្សមាសក៏បាននឹងត្រៀមបើកអាគារភ្លោះហង្សមាស ដោយក្នុងនោះយើងបានសង្កេតឃើញថា ក៏មានតារាចម្រៀងជាច្រើននាក់ ក្នុងផលិតកម្មហង្សមាសក៏បានចូលរួមច្រៀងជាបទចម្រៀង ដែលមានតារាចម្រៀងប្រុសស្រីជាច្រើនចូលរួមច្រៀង សរុបជិត ១០០នាក់ឯណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈវីដេអូខ្លីៗ របស់លោកនី រតនា បានបង្ហោះ ឃើញថាមានការចាប់អារម្មណ៍ខ្លាំង និងធ្វើឲ្យហ្វេនជាច្រើនពិតជាអន្ទះសារចង់ស្តាប់ បទចម្រៀងដំបូងដែលផលិតកម្មនេះ បានចេញរួមគ្នា មានទាំងតារារាមច្បង និងតារាក្រោយជាច្រើនរូប៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

សកម្មភាពតារាចម្រៀងកំពុងថតបទថ្មី
សកម្មភាពតារាចម្រៀងកំពុងថតបទថ្មី
សកម្មភាពតារាចម្រៀងកំពុងថតបទថ្មី
សកម្មភាពតារាចម្រៀងកំពុងថតបទថ្មី
សកម្មភាពតារាចម្រៀងកំពុងថតបទថ្មី
សកម្មភាពតារាចម្រៀងកំពុងថតបទថ្មី
សកម្មភាពតារាចម្រៀងកំពុងថតបទថ្មី
សកម្មភាពតារាចម្រៀងកំពុងថតបទថ្មី
ណុប បាយ៉ារិទ្ធសុគន្ធ និសាឱក សុគន្ធកញ្ញានី រតនា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T