មិនចាំបាច់បារម្ភទិញប៉ះចំរបស់ក្លែងក្លាយទៀតទេ នាឡិកាដៃ Versace បើកហាងដំបូងក្នុង អ៊ីអនម៉លហើយ !!!!

//s5.kh1.co/1d/1deb76d6ad32fc97e379a63af56b328ab652472a.jpg
បច្ចេកវិទ្យា

 ១៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកដែលនិយមប្រើប្រាស់ម៉ាកនាឡិកាដៃ ប្រ៊េន Original ប្រាកដជាមិនអាចរំលងម៉ាក Versace បានឡើយ ។ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ម៉ាក Versace ពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំងទៅលើផលិតផល នាឡិកាដៃរ មិនថាក្នុងតំបន់អឺរ៉ុប ឬ អាស៊ីនោះឡើយ។

ភ្នំពេញ៖ អ្នកដែលនិយមប្រើប្រាស់ម៉ាកនាឡិកាដៃ ប្រ៊េន Original ប្រាកដជាមិនអាចរំលងម៉ាក Versace បានឡើយ ។ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ម៉ាក Versace ពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំងទៅលើផលិតផល នាឡិកាដៃរ មិនថាក្នុងតំបន់អឺរ៉ុប ឬ អាស៊ីនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកក្នុងប្រទេសកម្ពុជាវិញ ជឿជាក់ថាមានហាងឬអ្នកលក់អនឡាញមួយចំនួន បានធ្វើការលក់នូវម៉ាកនាឡិកាដៃមួយនេះ ជាមួយនឹងតម្លៃខុសគ្នាគួរឲ្យកត់សម្គាល់បើប្រៀបធៀប ទៅនឹង Retail store ។ តែចម្ងល់នៅតែលើកឡើងជាហូហែរថា វាជាផលិតផលសុទ្ធដែល មានការធានាត្រឹមត្រូវដែលឬទេ?

Versace store
Versace store

Versace ជា luxury brand ដែលក្រុមអភិជននិងអ្នកស្រលាញ់ fashion ឲ្យតម្លៃយ៉ាងខ្លាំង បើអ្នកទិញប៉ះចំរបស់ក្លែងក្លាយប្រាកដជាខ្មាស់គេខ្លាំងណាស់ហើយ។

ឥលូវនេះលោកអ្នកមិនចាំបាច់បារម្ភទៀតទេ ក្រុមហ៊ុននាឡិកាដៃ Watch Empire  ដែលទទួលបានសិទ្ធចែកចាយផ្ដាច់មុខពីក្រុមហ៊ុន Versace បាននាំម៉ាកនេះមកដល់កម្ពុជាហើយ ។ ហាងនាឡិកាដៃ Versace ទីមួយក្នុងប្រទេសកម្ពុជា នឹងចាប់ផ្ដើមបើកនៅថ្ងៃទី ១៩ ខែ កម្ភៈ ឆ្នាំ២០២០ នៅឯផ្សារទំនើប Aeon Mall Sensok City ( Aeon Mall 2) ជាន់ផ្ទាល់ដី នៅទល់មុខ Parking លេខ ៨  ( ម្ដុំហាង Nike Puma Adidas ។

ដូច្នេះបើលោកអ្នកចង់ដឹងព័ត៌មានលម្អិតបន្ថែមពីប្រ៊េន លំដាប់ថ្នាក់ពិភពលោកនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ: 077 303 000 ៕

Versace
Versace
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T