មិនមើលនឹងភ្នែក! នាយ ចាបចៀន ប្រកាសសុំជំនួយមហាជន ដើម្បីជួយ កំប៉ោយចៅតា ដែលមានជំងឺសាហាវ! (មានវីដេអូ)

//s5.kh1.co/9d/9db385d879bea4c1747d7a985a0ce5bf9af04b79.jpg
តារា & កម្សាន្ដ

 ១៧-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នាយ ចាបចៀន បានជួយឲ្យនាយ កំប៉ោយចៅតា សម្ដែងក្នុងកម្មវិធីផ្ទះសំណើច ដើម្បីឲ្យគាត់ធ្វើការរកលុយដើម្បីប្ដូរឈាម ២ដង​ក្នុង១សប្ដាហ៍ ដែលចំណាយម្ដងជិត ១០០ដុល្លារឯណោះ។

ភ្នំពេញ៖ តារាកំប្លែងនាយ ចាបចៀន ជាតារាជើងចាស់មួយរូប ដែលប្រឡូកក្នុងវិស័យសិល្បៈជាយូរមកហើយ និងធ្លាប់បានបម្រើចំណីអារម្មណ៍ទស្សនិកជន ឲ្យបានសើចសប្បាយ តាមរយៈការប៉ិនប្រសប់ខាងវោហារសម្ដី កំប្លែងជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយកាលពីពេលថ្មីៗនេះ តាមរយៈវីដេអូមួយដែល បានបង្ហោះក្នុងផេក សិល្បករកម្ពុជា ដែលនាយ ចាបចៀន ព្រមទាំងលោក អ៊ឹម ជីវ៉ា ប្រធានសមាគមន៍សិល្បៈខ្មែរ បានធ្វើបទសម្ភាសន៍មួយចំនួនអំពីជីវភាព និងស្ថានភាពជំងឺរបស់ នាយកំប៉ោយ ផងដែរ។

គួរបញ្ជាក់ផងដែរថា តារាកំប្លែង នាយ កំប៉ោយ ដែលធ្លាប់តែសម្ដែងឲ្យទស្សនិកបានសើចសប្បាយ ពេលនេះ កំពុងជួបនឹងជីវភាពខ្វះខាត និងមានជំងឺខូចក្រលៀនទាំងសងខាងប្រចាំខ្លួនទៀត។ ហើយសព្វថ្ងៃដោយក្ដីអាណិតពីលោក ចាបចៀន លោកក៏បានជួយឲ្យតារាប្រុសរូបនេះ បានសម្ដែងក្នុងកម្មវិធីផ្ទះសំណើច ដើម្បីឲ្យគាត់ធ្វើការរកលុយដើម្បីប្ដូរឈាម ២ដង​ក្នុង១សប្ដាហ៍ ដែលចំណាយម្ដងជិត ១០០ដុល្លារឯណោះ។

ដោយសារតែជីវភាពខ្វះខាតខ្លាំង និងស្ទើរតែអស់លទ្ធភាពក្នុងការព្យាបាលបន្ដទៀត លោកក៏បានប្រកាសសុំជំនួយពីបណ្ដាសប្បុរសជននានា ពិសេសឲ្យបានដឹងដល់សម្ដេច ដើម្បីជួយសម្រួលរកមន្ទីរពេទ្យណាដែលជួយព្យបាលដោយមិនគិតថ្លៃ ដើម្បីឲ្យបានជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះបាន៕

ទស្សនាវីដេអូខាងក្រោម៖

ចាប ចៀន 
ចាប ចៀន 
ចាប ចៀន នាយ ប៉ោយ
ចាប ចៀន នាយ ប៉ោយ
នាយ ប៉ោយ
នាយ ប៉ោយ
យាយនាយ ប៉ោយ
យាយនាយ ប៉ោយ
ចាប ចៀន
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T