ស្ងាត់ៗ ស្វែង សុជាតា បង្ហាញផ្ទះថ្មីរបស់ខ្លួន ក្រោយលំបាកច្រើនឆ្នាំ

//s5.kh1.co/c5/c5194c3fdf4e6b15966087c8bd388b4837d38028.jpg
តារា & កម្សាន្ដ

 ១៧-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ចូលសិល្បៈ ជិត ២០ ឆ្នាំហើយពេលនេះ អ្នកស្រី ស្វែង សុជាតា មានភាពមមាញឹកនឹងការងារយ៉ាងខ្លាំង កាលពីពេលថ្មីៗនេះអ្នកស្រីបានបង្ហាញផ្ទះល្វែងថ្មីគួរឲ្យចង់រស់នៅ។

ភ្នំពេញ៖ ជាការពិតណាស់ ប្រិយមិត្តប្រាកដជាបានស្គាល់កំពូលតារាសម្ដែងស្រី អ្នកស្រី ស្វែង សុជាតា ដែលអ្នកស្រីក៏តែងតែទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនទូទាំងប្រទេសផងដែរ ទៅលើសមត្ថភាពទេពកោសល្យដ៏ល្អឥតខ្ចោះរបស់អ្នកស្រី ជាពិសេស អ្នកស្រីក៏ជាតារាសម្តែងស្រីដ៏ឆ្នើមម្នាក់ ដែលអាចបត់បែនបានគ្រប់តួអង្គសម្តែងទាំងអស់ផងដែរ៕  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកស្រី ស្វែង សុជាតា ជាតារាស្រីដែលបានឈានជើងចូលសិល្បៈអស់រយៈពេលជិត ២០ឆ្នាំមកហើយ តែអ្នកស្រីនៅតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញ និង មានមហាជនជាច្រើនសរសើរពីស្នាដៃនៃការសម្ដែងរបស់អ្នកស្រី។ ក្នុងនោះដែរ អ្នកស្រីក៏ធ្លាប់បានចូលរួមសម្ដែងឲ្យខ្សែភាពយន្ត Hollywood និងភាពយន្តលំដាប់ថ្នាក់អន្តរជាតិផងដែរ នេះហើយជាស្នាដៃដ៏ល្អឯក ដែលកម្ពុជាពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលមានសិល្បការិនីយើងបានចូលសម្ដែងតាមខ្សែភាពយន្តលំដាប់ថ្នាក់អន្តរជាតិបែបនេះ។

ជាក់ស្ដែង អ្នកស្រីក៏មានភាពមមាញឹកយ៉ាងខ្លាំងផងដែរ ក្នុងការថតខ្សែភាពយន្តថ្មីៗជាបន្តបន្ទាប់ តែកាលពីពេលថ្មីៗនេះអ្នកស្រី ក៏បានបង្ហាញនៅលំនៅដ្ឋានថ្មីរបស់អ្នកស្រី មើលទៅពិតជាគួរឲ្យចង់រស់នៅ ដោយមើលទៅផ្ទះ អ្នកស្រីធំល្វឹងល្វើយ មានបរិយាកាសល្អផងនោះ៕

សូមទស្សនារូបភាពខាងក្រោម៖

  អ្នកស្រី ស្វែង សុជាតា
  អ្នកស្រី ស្វែង សុជាតា
  អ្នកស្រី ស្វែង សុជាតា
  អ្នកស្រី ស្វែង សុជាតា
  អ្នកស្រី ស្វែង សុជាតា
  អ្នកស្រី ស្វែង សុជាតា
  អ្នកស្រី ស្វែង សុជាតា
  អ្នកស្រី ស្វែង សុជាតា
  អ្នកស្រី ស្វែង សុជាតា និង ផ្ទះថ្មី
  អ្នកស្រី ស្វែង សុជាតា និង ផ្ទះថ្មី
ផ្ទះថ្មី អ្នកស្រី ស្វែង សុជាតា
ផ្ទះថ្មី អ្នកស្រី ស្វែង សុជាតា
ស្វែង សុជាតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T