ក្រោយចេញពីព្រៃស ពេលនេះ ចំប៉ីខ្មៅ សម្រេចចិត្ត.....

//s5.kh1.co/9e/9ed4542d359e78d77de9cc7a4f95dca22520d9d5.jpg
តារា & កម្សាន្ដ

 ១៦-កុម្ភៈ-២០២០ ៧ល្ងាច · ៤ ឆ្នាំមុន

ចំប៉ីខ្មៅ ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ដោយសារមានយុវជនប៉ុន្មាននាក់ ខោកក្បាលទៅដល់រូបគេ ទើបបណ្ដាលឲ្យរូបគេខឹងសម្បារ រហូតដល់ជេរប្រមាថរាលដាលដល់ជាតិសាសន៍ខ្មែរ តែពេលនេះត្រូវបានគេដោះលែងឲ្យមានសេរីភាពហើយ។

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ ចំប៉ីខ្មៅ ដែលលោកជាតារាហ្វេសប៊ុកមួយរូបផងដែរ កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ លោកត្រូវបានសាលាដំបូងដាក់ទោសឲ្យ ជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់ ៣លានរៀល ប៉ុន្តែទោសនេះឱ្យអនុវត្តតែ១ឆ្នាំប៉ុណ្ណោះ ដែលលោកជាប់ចោទពីបទ ប្រមាថជាតិសាសន៍ និង ញុះញង់ឲ្យមានការរើសអើងពូជសាសន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាហ្វេសប៊ុក ភេទទី ៣ រូបនេះ កាលមុន រូបគេតែងតែចេញជាវីដេអូថ្មីៗជាច្រើន ដែលមានអ្នកស្គាល់លោកតាមរយៈ ប្រព័ន្ធ ហ្វេសប៊ុក។ ដោយរូបលោក ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារដោយសារមានយុវជនប៉ុន្មាននាក់ ខោកក្បាលទៅដល់រូបគេ ទើបបណ្ដាលឲ្យរូបគេខឹងសម្បារ រហូតដល់ជេរប្រមាថរាលដាលដល់ជាតិសាសន៍ខ្មែរ។ ហើយបន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំ ពេលនេះ ចំប៉ីខ្មៅ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយដែរ។

ជាមួយគ្នានេះ ក្រោយពេលដោះលែងខ្លួនឲ្យមានសេរីភាពឡើងវិញ កន្លងទៅរយៈពេល ១សប្ដាហ៍ទៅហើយ ពេលនេះ ក្នុងថ្ងៃទី ១៦ ខែកុម្ភៈនេះ ចំប៉ីខ្មៅ បានសម្រេចចិត្តបួស ដើម្បីបម្រើព្រះពុទ្ធសាសនាហើយ។ ដោយគេឃើញរូបភាពជាច្រើនសន្លឹកដែលត្រូវបានបង្ហោះដោយបងប្រុសរបស់លោកនៅក្នុងគណនីហ្វេសប៊ុក។គេឃើញថាទឹកមុខ ចំប៉ីខ្មៅ ពោរពេញដោយស្នាមញញឹម ដោយក្ដីបរិសុទ្ធ​និងការពេញចិត្ត សប្បាយចិត្តនូវទង្វើមួយនេះ ដែលបានធ្វើទង្វើមួយដ៏ល្អក្នុងសង្គម និងកែប្រែនូវអំពើមិនល្អដែលធ្លាប់ធ្វើពីមុនបានយ៉ាងគួរឲ្យសរសើរ។

ទស្សនារូបភាពខាងក្រោម!!!

ចំប៉ីខ្មៅនិងគ្រួសារ
ចំប៉ីខ្មៅនិងគ្រួសារ
ចំប៉ីខ្មៅនិងបងប្រុស
ចំប៉ីខ្មៅនិងបងប្រុស
ពិធីបំបួស
ពិធីបំបួស
ពិធីបំបួស
ពិធីបំបួស
ពិធីដង្ហែកូននាគ
ពិធីដង្ហែកូននាគ
ពិធីដង្ហែកូននាគ
ពិធីដង្ហែកូននាគ
ចំប៉ីខ្មៅនិងបងប្រុស
ចំប៉ីខ្មៅនិងបងប្រុស
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T