ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ ចំប៉ីខ្មៅ ដែលលោកជាតារាហ្វេសប៊ុកមួយរូបផងដែរ កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ លោកត្រូវបានសាលាដំបូងដាក់ទោសឲ្យ ជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់ ៣លានរៀល ប៉ុន្តែទោសនេះឱ្យអនុវត្តតែ១ឆ្នាំប៉ុណ្ណោះ ដែលលោកជាប់ចោទពីបទ ប្រមាថជាតិសាសន៍ និង ញុះញង់ឲ្យមានការរើសអើងពូជសាសន៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តារាហ្វេសប៊ុក ភេទទី ៣ រូបនេះ កាលមុន រូបគេតែងតែចេញជាវីដេអូថ្មីៗជាច្រើន ដែលមានអ្នកស្គាល់លោកតាមរយៈ ប្រព័ន្ធ ហ្វេសប៊ុក។ ដោយរូបលោក ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារដោយសារមានយុវជនប៉ុន្មាននាក់ ខោកក្បាលទៅដល់រូបគេ ទើបបណ្ដាលឲ្យរូបគេខឹងសម្បារ រហូតដល់ជេរប្រមាថរាលដាលដល់ជាតិសាសន៍ខ្មែរ។ ហើយបន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំ ពេលនេះ ចំប៉ីខ្មៅ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយដែរ។
ជាមួយគ្នានេះ ក្រោយពេលដោះលែងខ្លួនឲ្យមានសេរីភាពឡើងវិញ កន្លងទៅរយៈពេល ១សប្ដាហ៍ទៅហើយ ពេលនេះ ក្នុងថ្ងៃទី ១៦ ខែកុម្ភៈនេះ ចំប៉ីខ្មៅ បានសម្រេចចិត្តបួស ដើម្បីបម្រើព្រះពុទ្ធសាសនាហើយ។ ដោយគេឃើញរូបភាពជាច្រើនសន្លឹកដែលត្រូវបានបង្ហោះដោយបងប្រុសរបស់លោកនៅក្នុងគណនីហ្វេសប៊ុក។គេឃើញថាទឹកមុខ ចំប៉ីខ្មៅ ពោរពេញដោយស្នាមញញឹម ដោយក្ដីបរិសុទ្ធនិងការពេញចិត្ត សប្បាយចិត្តនូវទង្វើមួយនេះ ដែលបានធ្វើទង្វើមួយដ៏ល្អក្នុងសង្គម និងកែប្រែនូវអំពើមិនល្អដែលធ្លាប់ធ្វើពីមុនបានយ៉ាងគួរឲ្យសរសើរ។
ទស្សនារូបភាពខាងក្រោម!!!